ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចការបូបលុយ ខណៈម្ចាស់គេកំពុងដេកលក់ តែសំណាងអាក្រក់ ម្ចាស់គេទាន់ចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ ចោរស្រីអស់លក្ខណ៍ម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ ខណៈដែល កំពុងធ្វើសកម្មភាពចូលលួចកាបូបលុយ ពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ តែសំណាងអាក្រក់ត្រូវម្ចាស់ផ្ទះដឹង ខ្លួនទាន់ បានស្រែកឆោឡោផ្អើលអ្នកជិតខាងចាប់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៥ នៅចំនុចផ្ទះជួលគ្រូពេទ្យ លាញ់ ពុទ្ធី តាមបណ្ដោយផ្លូវបេតុងជាប់របងស៊ួន កាណាឌីយ៉ា ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់របស់ម្ចាស់កាបូបបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានដាក់កាបូប លុយ នៅចុងជើង ហើយបានដេកលក់មួយស្របក់ ពេលដែលដឹងដឹងខ្លួនឃើញសង្ស័យកំពុងរុះរើកាបូប បំណងរកលុយ ពេល ឃើញបែបនេះ រូបគាត់ក៏បានសួរថា រកអី ហើយជនសង្ស័យបានឆ្លើយថា មកទិញថ្នាំពេទ្យ ហើយរូបគាត់បានឆ្លើយទៅវិញថា ចុះបើមកទិញថ្នាំពេទ្យ ម្ដេចចូលមកខាងក្នុងផ្ទះ ហើយរុះរើកាបូបរកអី ។ ដោយមានការសង្ស័យរូបគាត់ក៏បានស្រែកផ្អើលឆោឡោផ្ញាក់ផ្អើលដល់អ្នក ជិតខាងនិងឃាត់ខ្លួនជនសង្ស័យតែម្ដង ។

សមត្ថិកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង សុវ៉ារី ភេទ្យស្រី អាយុ៣១ឆ្នាំ ៕

cheeay

sencheay

ses


ចែករំលែក៖