ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់យកខ្សែគោចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានយកខ្សែគោចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនតែម្តង ដោយគ្មានសាច់ញាតិណាម្នាក់ឃើញទាន់ ជួយអន្តរាគមន៍នោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅលើផ្ទះជនរងគ្រោះ ភូមិទេពអរជូន ឃុំកោះខែល ស្រកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះ ឈ្មោះ គ្រឿន គ្រិន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ រស់នៅភូមិ ឃុំកើតហេតុ ។ ប្រភពបន្តថា ជនរងគ្រោះឈ្មោះគ្រឿន គ្រិនតែងតែ ផឹកស្រាជាប្រចំា ហើយនៅវេលាម៉ោងកើតហេតុ កូនជនរងគ្រោះឡើង ទៅលើផ្ទះ ក៏ឃើញឪពុករបស់ខ្លួនចងកនឹងខ្សែគោនៅនឹងថ្នឹមផ្ទះស្លាប់បាត់ហើយៗបានហៅបងប្អូន និងអ្នកជិតខាងមកជួយ រួចក៏បានរាយការណ៍ឲ្យសមត្ថកិច្ច ។

បន្ទាប់មក កម្លាំងជំនាញស្រុក ប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ មេភូមិ បានមកពិនិត្យ និងការអះអាងរបស់ក្រុមគ្រួសារឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាចងកប្រាកដមែន ។

ក្រោយពេលពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

kads

dwe


ចែករំលែក៖