ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ម្នាក់ខ្យល់គដួលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិតដោយសារតែមានអាការខ្យល់គ ហើយដួលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មាននរណាម្នាក់បានឃើញ ហើយសង្គ្រោះបានទាន់ពេលវេលានោះឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចជំនាញដែលចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថា បុរសរងគ្រោះឈ្មោះ យួន យ៉ុល ហៅតាខ្មៅ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករសំណង់ទីលំនៅភូមិជយ័តូច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៩ព្រឹក ឈ្មោះ យួន យ៉ុល បាត់ពីកន្លែងធ្វើការជាកម្មករសំណង់ ។ ពេលនោះអ្នករួមការងារទាំងអស់ មិនទាន់ដើរកទេ លុះដល់ម៉ោង១១ព្រឹក ទើបកម្មករឈប់ធ្វើការ ដើររក ក៏ប្រទះឃើញសាកសពឈ្មោះ យួន យ៉ុល ស្លាប់ផ្កាប់មុខ នៅក្នុទឹកភក់ក្បែរធ្នឹមបង្គោលរបងការដ្ឋានសំណង់ ហើយឈ្មោះ យាន់ យ៉ិន, ម៉េង ឡេង និងស៊ឹម សៀប បាននាំគ្នាលើកសាកសពឡើង រួចយកទឹកលុបលាងមុខ និងខ្លួនប្រាណរួច លើកយកមកដាក់កន្លែងដែលជនរងគ្រោះធ្លាប់សំរាក ហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ។

បន្ទាប់មកកម្លាំងជំនាញបច្ចេកទេសស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល ព្រមទាំង លោកមេភូមិទួលក្រសាំង ក្រុមប្រឹក្សាឃុំរកាខ្ពស់ ផងដែរចុះពិនិត្យសាកសពឃើញថា មានស្នាមរលាត់សើរស្បែកនៅលើថ្ងាស់បន្តិច ដែលករណីនេះកើតឡើងដោយសាជនរងគ្រោះប៉ះធ្នឹមរបង ហើយស្លាប់ដោយសារខ្យល់គដួលផ្កាប់មុខក្នុងទឹកភក់ បណ្ដាលឲ្យស្លាប់ ពុំមានពាក់ពន្ធ័នឹងបទល្មើសអ្វីឡើយ ។

ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

aa2

aa5

aa1

aa4


ចែករំលែក៖