ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់​គ្នា​បាន​ខ្លួន​២​ដង​នួនល្អង​មិន​ព្រម​ចូល​ស្តីដណ្តឹង​ ខាង​ស្រី​ខឹង​ប្តឹង​ខាង​ប្រុស​ពី​បទ​រំលោភ​ ចាប់​ដាក់គុក​

ចែករំលែក៖

​ខេត្តកំពង់ចាម​;​ យុវជន​ម្នាក់​បាន​ក្លាយជា​អ្នកទោស​ស្នេហា​ ជាប់​ពន្ធនាគារ​ដោយសារ​ មិន​ព្រម​ចូល​ស្តីដណ្តឹង​សង្សារ​របស់​ខ្លួន​ ពេល​ដែល​ពួក​គេ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ជាមួយ​គ្នា​ ហើយ​ឈាន​ទៅ​រួមមេត្រី​បាន​សម្រេច​២​ដង​ កាលពី​យប់​ថ្ងៃ​ទី​៣​ ខែសីហា​ ហើយ​ខាង​ស្រី​ទើបតែ​មក​ប្តឹង​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ថា​ បាន​ចាប់រំលោភ​ខ្លួន​ និង​សម្ថ​ត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តកំពង់ចាម​ ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​មាត់​ឃ្មង់​នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​លោក​ ប៉ាក​ ជាតិ​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា​ ជនជាប់ចោទ​ខាងលើ​មានឈ្មោះ​ រស់​ រ៉ា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ សព្វ​ថ្ថៃ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​នារី​ជា​សង្សារ​ក្នុងភូមិ​ អំពិល​ក្រោម​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ និង​មានស្រុក​កំណើត​នៅ​ភូមិ​គោ​ហេ​ ឃុំ​ព្រែក​កុយ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។​ ចំណែក​នារី​ជា​សង្សារ​មាន​ អាយុ​១៧​ឆ្នាំ​ ។​ លោក​បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ នារី​ជា​សង្សារ​ និង​ម្តាយ​របស់​នាង​បាន​មក​ប្តឹង​សមត្ថកិច្ច​ ដោយ​ចោទ​ជនសង្ស័យ​ខាងលើ​ថា​ កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ បាន​ចាប់រំលោភ​ខ្លួន​ចំនួន​២​ដង​បាន​សម្រេច​ នៅ​ច​ណុ​ច​ផ្ទះ​ជួល​ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ ។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ នារី​ជា​សង្សារ​បាន​ប្រាប់​ថា​ នាង​ទុក​ឱកាស​អោយ​សង្សារ​ខ្លួន​យូរហើយ​(​ជនជាប់ចោទ​)​មិន​ចង់​ប្តឹង​ទេ​ តែ​គេ​មិន​គោរព​ពាក្យ​សន្យា​ ព្រោះ​មុន​បាន​អីៗ​ គេ​(​សង្សារ​នាង​)​បាន​សន្យា​ថា​ នឹង​ចូល​ស្តីដណ្តឹង​នាង​មក​តាម​ផ្លូវ​ទៅ​តាម​ច្បាប់​ ។​

​លោក​បន្ត​ថា​ ចំណែក​ជនជាប់ចោទ​បាន​ប្រាប់​ថា​ ខ្លួន​ពិតជា​បាន​រួមរ័ក​ជាមួយ​សង្សារ​ខ្លួន​មែន​ ប៉ុន្តែ​មិន​បាន​រំលោភ​ទេ​ គឺ​ព្រមព្រៀង​គ្នា​ទេ​ ។​

​ទាក់ទង​នឹង​ករណី​នេះ​ ប្រភព​ពី​អ្នកដឹង​សាច់​រឿង​ថា​ ប្រហែលជា​ខាង​ប្រុស​បាន​ខ្លួន​ខាង​ស្រី​ហើយ​ចង់​ដោះដៃ​ ទើប​ក្លាយទៅជា​រឿង​ ស្រី​ប្រកាន់​ ប្រុស​ប្រកែក​យ៉ាងនេះ​ ។​ ចំណែក​លោក​អធិការ​ ប៉ាក​ ជាតិ​ ឯណោះ​វិញ​ បាន​ប្រាប់​ថា​ ករណី​នេះ​លោក​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ​ មាន​តែ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ឲ្យ​ដោះស្រាយ​ប៉ុណ្ណោះ​ ។​

​លោក​ អ៊ុំ​ ចាន់​ថុ​ល​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុប្រធាន​តុលាការខេត្ត​កំពង់ចាម​ ដែល​ជា​អ្នកចាត់ការ​លើ​សំណុំរឿង​នេះ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែសីហា​ថា​ ករណី​នេះ​ ជនជាប់ចោទ​គ្រាន់​ដាក់​ឃុំ​នៅ​ពន្ធនាគារ​មាត់​ឃ្មង់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ទេ​ ដោយ​រង់ចាំ​ស៊ើបអង្កេត​បន្ត​ទៀត​ បើ​រក​ឃើញ​ថា​ ជនជាប់ចោទ​មិន​មាន​ជាប់​ពិរុទ្ធភាព​ទេ​ យើង​នឹង​ដោះ​លែង​ភ្លាម​ ៕​ វ​ណ្ណះ​

image


ចែករំលែក៖