ព័ត៌មានទាន់ហេតុការណ៍៖

បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​ដើម​អំពិល​បណ្តាល​ឲ្យ​ដាច់​កង់​ខាងស្តាំ​ទៅ​មុខ​លែង​រួច​

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឲ្យ​ឡើង​ដោយសារ​តែ​បុរស​ម្នាក់​បើករថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​កា​ប្រុង​ប្រយ័ត្ន​ហើយ​បាន​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ជ្រុល​បុក​ដើម​អំពិល​បណ្តាល​ដាច់​កង់​ខាងស្តាំ​ទៅ​មុខ​លែង​រួច​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​៥​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១៧៨​ កែង​ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ទឺ​ក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-6579​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ភ្លាម​នោះ​អ្នក​បើករថយន្ត​កាម​រី​បា​ឡែ​ន​ ក៏​បាន​បួង​ចង្កូត​គេច​ហើយ​បាន​ជ្រុល​ទៅ​បុក​ដើម​អំពិល​បណ្តាល​ឲ្យ​ដាច់​កង់​ខាងស្តាំ​ទៅ​មុខ​លែង​រួច​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​ប្រើប្រាស់​ ល្បឿន​លឿន​ហួស​ច្បាប់​កំណត់​ សំណាងល្អ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​ រា​ចរណ៍​មិន​បណ្តាល​ឬ​ក៏​បង្ក​អោយ​មាន​អ្នក​ស្លាប់​ និង​រង​របួស​គ្រាន់តែ​ធ្វើ​អោយ​រង​កា​ខូចខាត​តែ​រថយន្ត​តែ​ប៉ុណ្ណោះ​ ។​

​បន្ទាប់​ពី​បើក​បុក​ដើមឈើ​រួច​ភ្លាម​មក​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ហើយ​គេចខ្លួន​បាត់​ស្រមោល​តេ​ម្តង​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ មូលដ្ឋាន​សហការ​ជាមួយ​និង​នគរបាល​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល័​ចរាចរណ៍​ជើង​គោក​ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ចាន់​ធឿ​ន​



ចែករំលែក៖