ព័ត៌មានទាន់ហេតុការណ៍៖

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ឃាត់ខ្លួន​ក្មេងៗ​២០​នាក់​យក​ទៅ​អប់រំ​

ចែករំលែក៖

​ភ្នំពេញ​:​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ និង​សង្កាត់​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ និង​ហ្គេ​ម​វៃ​គ្នា​មួយ​កន្លែង​នៅ​ក្បែរ​សណ្ឋាគារ​សុខារ​ ឃាត់ខ្លួន​អ្នក​ចូល​លេខ​២០​នាក់​ និង​មេការ​ម្នាក់​ ដកហូត​ទូរ​ហ្គេ​ម​បាញ់​ត្រី​មួយ​ និង​ទូរ​ហ្គេ​ម​កំសាន្ត​បី​ ។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៦​ ខែសីហា​ ស្ថិត​នៅ​អគារ​លេខ​៦៨​ ផ្លូវ​ទន្លេសាប​ ភូមិ​មួយ​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ដឹកនាំ​ដោយ​លោក​ ធិ​ ងិ​ និង​លោក​ ឡេ​ង​ រ៉ា​វង្ស​ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​ ដោយ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១​ ហ្គេ​ម​ប្រណាំង​ឡាន​១​ ទូរ​ហ្គេ​ម​វៃ​គ្នា​មួយ​ និង​ទូរ​ហ្គេ​ម​បាញ់កាំភ្លើង​មួយ​ ទូ​ដាក់​លុយ​១​ រួម​ទាំង​ថវិកា​មួយ​ចំនួន​ និង​ឃាត់​ក្មេងៗ​ចំនួន​២០​នាក់​ ។​

​ក្រោយ​ពេល​ដកហូត​វត្ថុ​តាង​រួច​ គណៈ​ញ្ជា​ការ​ខណ្ឌ​បាន​ដឹក​សំភារៈ​ទាំង​អស់នេះ​ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វា​ និង​នាំ​ក្មេងៗ​ដែល​ចូល​ទៅ​លេង​ហ្គេ​ម​២០​នាក់​ យក​ទៅ​អប់រំ​ឲ្យ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ដែល​មាន​លោក​ឃ្លាំង​ ហូត​ ជា​អភិបាល​ខណ្ឌ​ បាន​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ថា​ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​ គឺ​មិន​ឱ្យ​មាន​ហ្គេ​ម​បាញ់​ត្រី​ និង​ហ្គេ​ម​ប្រភេទ​ល្បែងស៊ីសង​ផ្សេងៗ​ជា​ដាច់ខាត​ បើសិនជា​មាន​ត្រូវ​តែ​បង្ក្រាប​ជា​បន្ទាន់​ ព្រោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ និង​បង្ក​ឲ្យ​មាន​សកម្មភាពរ​ចោរ​រកម្ម​ លួច​ ឆក់​ ប្លន់​ ជាដើម​ ៕​ ជ្រោយ​ពេជ្រ​

image1

image2

image3

image4

image5

image6


ចែករំលែក៖