ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហា​យ​ឡែ​ន​ឌ័​រសាក​កម្លាំង​ជាមួយ​ឃឿ​ន​រង្វង់​មូល​ក្រឡាប់​ផ្ងារជើង​លើ​ផ្លូវ​

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយសារ​តែ​បុរស​ម្នាក់​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​បុក​ឃឿ​ន​សួនច្បារ​រង្វង់​ មូល​ជ្រោយចង្វា​ត្រើយ​ខាងកើត​ បណ្តាល​ឲ្យ​ក្រឡាប់​អូស​ជាង​៣០​ម៉ែត្រ​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វា​ខាងកើត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុង​ក្រុម​១០​ ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W-3334​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​បុក​ឃឿ​ន​សួនច្បារ​បណ្តាល​ឲ្យ​ហោះ​ផ្លោង​អូស​ជាង​៣០​ម៉ែត្រ​ ក្រឡាប់​ផ្ងារជើង​ តែ​សំណាងល្អ​ម្ចាស់​រង​របួសស្រាល​ដោយសារ​តែ​មាន​ផ្ទុះ​ពោង​កាល​ពា​សុវត្ថិភាព​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​បន្ទា​ពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​លូន​ចេញពី​ខាងក្នុង​រថយន្ត​ហើយ​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​សហកា​ជាមួយ​ជុំនាញ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​ ចាន់​ធឿ​ន​


ចែករំលែក៖