ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ហា​យ​ឡែ​ន​ឌ័​របើក​គៀរ​រថយន្ដ​វី​ស្តូប​ណ្ដា​ល​ឲ្យ​រង​ការ​ខូចខាត​ ហើយ​ព្យាយាម​បើក​រត់​ តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ដេញ​ឃាត់​បាន​

ចែករំលែក៖

​ភ្នំពេញ​:​ រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​បាន​គៀរ​រថយន្ដ​វី​ស្តូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​រថយន្ដ​ រង​ការ​ខូចខាត​ដាច់​កាឡេ​ ខាង​មុខ​ទៅ​មុខ​លែង​រួច​ ហើយ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ព្យាយាម​បើក​រត់គេច​ ទាំង​កង់​បែក​រហូត​មក​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​ ទើប​អ្នក​ឃើញ​ហេតុការណ៍​តាម​ឃាត់​បាន​តែ​ម្ដង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុន្នី​វង្ស​ ទល់មុខ​និង​ ម​ជ្ឍ​មណ្ឌល់​កំសាន្ត​រ៉ុ​ក​ ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​រថយន្ដ​ម៉ា​កវី​ស្តូ​មួយ​គ្រឿង​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-3803​ បើកបរ​ដោយ​បុរស់​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុន្នី​វង្ស​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-5939​ បើកបរ​ដោយ​បុរស់​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​បុរស់​ម្នាក់​ទៀត​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​ យ៉ាង​លឿន​ ហើយ​បាន​ជែង​រថយន្ដ​វី​ស្តូ​ ដោយ​ល្បឿន​លឿន​ពេក​ គេច​មិន​ទាន់​ ក៏​គៀរ​រថយន្ដ​វី​ស្តូ​ចំហៀង​ខាងឆ្វេង​បណ្ដាល​អោយ​រថយន្ដ​ វូ​ស្តូ​ ឆ្កូត​មួយ​ចំហៀង​ និង​ដាច់​កាឡេ​ខាង​មុខ​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ហើយ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ ក៏​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ​ផង​ដែរ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​ រថយន្ដ​ហា​យ​ឡែ​ន​ឌ័​របា​ន​ព្យាយាម​បើក​រត់គេច​ទាំង​កង់​រថយន្ដ​បែក​ តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ដេញ​រហូត​មក​ដល់​ច្រមុះជ្រូក​ ក្បាលថ្នល់​ទើប​ឃាត់​បាន​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​ដោយ​ភាគី​ទាំង​សងខាង​និយាយ​មិន​ត្រូវរ៉ូវ​គ្នា​ ទើប​ឲ្យ​សមត្ថកិច្ច​វាស់វែង​យក​រថយន្ដ​ទាំង​ពីរ​យក​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ចាន់​ធឿ​ន​


ចែករំលែក៖