ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាក់ស្តែង​ ពី​បទ​លួច​(​ឆក់​អាយ​ផេ​ត​មី​នី​ )​ ​

ចែករំលែក៖

​ភ្នំពេញ​:​ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២​ និង​ទឹកល្អក់​ទី​២​ ឃាត់ខ្លួន​បាន​ជាក់ស្តែង​ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​អាយ​ផេ​ត​មី​នី​ ពី​ក្មេង​ប្រុស​កំពុង​កាន់​លេង​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ តែ​គេច​មិន​ផុត​ជាប់​ខ្នោះដៃ​សមត្ថកិច្ច​តែ​ម្តង​ ។​

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ ចំណុច​មុខ​ផ្ទះ​លេខ​៤៧B​ ផ្លូវ​លេខ​១៣៤z​ ក្រុម​ទី​២៣​ ភូមិ​៧​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ ទួល​គោក​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​នេះ​ ទី​ ១-​ឈ្មោះ​ សេក​ វ៉ា​ន់​ឌី​ ហៅ​ ឆែប​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ​ ផ្លូវលំ​ សង្កាត់​ទួល​ សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ (​ជា​អ្នក​ឆក់​ )​ ។​
២-​ឈ្មោះ​ រស់​ ឌី​ណា​ ហៅ​ ខ្នា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិត​ប្រាក​ ដ​ ស្នាក់​នៅផ្ទះ​ជួល​ ប្លុក​បឹង​កក់​ សង្កាត់​ស្រះ​ ចក​ ខណ្ឌដូនពេញ​ (​ ជា​អ្នក​បើក​ម៉ូតូ​ )​ ។​

​ចំណែកឯ​ដើមបណ្ដឹង​ ឈ្មោះ​ គឹ​ម​ វ​ណ្ណា​ ភេទ​ស្រី​ អាយុ​ ៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើក​អាជីវ​ កម្ម​ទទួល​ផ្ញើ​ម៉ូតូ​ (​ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​)​ ស្នាក់​នៅផ្ទះ​លេខ​៤៧B​ ផ្លូវ​លេខ​១៣៤z​ ក្រុម​ទី​២៣​ ភូមិ​៧​ សង្កាត់​ផ្សារ​ដេ​ ប៉ូ​ទី​២​ ខណ្ឌ​ ទួល​គោក​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​មាន​ អាយ​ផេ​ត​មី​នី​ ពណ៌​ស​ មាន​ស៊ី​ម​លេខ​ 086​ 935​ 871​ (​ ជា​របស់​ជន​រង​គ្រោះ​ )​ ។​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Honda​ C125​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1B-3411​ មាន​ លេខ​តួ​&​ម៉ាស៊ីន​ 8265319​ (​ជា​ម៉ូតូ​ដែល​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​ )​ ដែក​សម្រាប់​កាច់ក​ម៉ូតូ​ &​សោរ​ទីប​លេខ​ 8​ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុខ​ពេល​កើតហេតុ​ គឺ​ កូន​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ វង់​ សីហា​ ភេទ​ប្រុស​ អាយុ​ ៥​ឆ្នាំ​ បាន​ អង្គុយ​នៅ​មុខ​ផ្ទះ​កាន់​អាយ​ផេ​ត​មី​នី​ ចុច​លេង​ ហ្គេ​ម​ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​ពីរ​ នាក់​បាន​មក​ឈប់​ម៉ូតូ​ក្បែរ​ ហើយ​បាន​ឆក់យ​ ក​អាយ​ផេ​ត​បាន​សម្រេច​ ព្យាយាម​ជិះ​ម៉​តូ​គេច​ ខ្លួន​ ភ្លាម​នោះ​កូន​ជន​រង​គ្រោះ​ &​ អ្នកដំណើរ​ បាន​ស្រែក​ចោរៗ​ ទើប​មានការ​អន្តរាគមន៍​ពី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២​ និង​ទឹក​ ល្អក់​ទី​២​ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ ក្នុង​មូលដ្ឋាន​ បាន​សហការ​គ្នា​ស្ទាក់​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ និង​ចាប់​យក​វត្ថុ​តាង​ បាន​ជាក់ស្តែង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ កំពុង​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​ គោក​ ដើម្បី​សាកសួរ​ កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​ ៕​ ស​ ដា​រ៉ា​

sordara (1)

sordara


ចែករំលែក៖