ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង ​៖​ កំហុស​ធំ​ណាស់​ដែល​អាជ្ញាធរ​សម្រេច​ឲ្យ​មាន​សំណង់​សង់​លើ​ចិញ្ចើម​ផ្លូវ​នោះ​

ចែករំលែក៖

​ភ្នំពេញ ​៖ ​នេះ​ជា​បញ្ហា​មួយ​ស្មុ​ក​ស្មាញ​ចំពោះ​ចរាចរ​ណ៏ ​និង​បញ្ហា​ការ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រួម​ និង​បញ្ហា​ជា​ច្រើន​ទៀត​ ដូច​ជា​មាន​សំណង់​មួយ​ចំនួន​ដែល​បាន ​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ គឺ​គាត់​ មិន​គោរព​ច្បាប់​ឬ​ផល​ប៉ះពាល់​ចរាចរណ៍​នោះ​ទេ​ ដោយ​គាត់​បុក​គ្រឹះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ។​ ប៉ុន្តែ​សមត្ថកិច្ច​ របស់​យើង​ចេះ​តែ​អនុញ្ញាត​ឲ្យ​ដែរ​ ។​

ឥឡូវ​យើង​បន្ទោស​អ្នក​សាងសង់​ក៏​ចេះ​តែ​បាន​ ក៏​ប៉ុន្តែ​យើង​ជា​ អាជ្ញាធរ​ជា​អ្នក​សម្រេច​នេះ​ក៏​ចេះ​តែ​សម្រេច​ដែរ​ សំណង់​នៅ​ស្តា​ត​សព្វ​ថ្ងៃនេះ​ដែល​កំពុង​សាងសង់​ ដូចដែល​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ នេ​ត​ សា​វឿ​ន​ បានឃើញ​ស្រាប់​ហើយ​គឺ​ គ្មាន​ចិញ្ចើម​ផ្លូវ​សំរាប់​អ្នក​ថ្មើ​ជើង​ដើរ​ទេ​ ហើយ​បើ​គ្មាន​ចិញ្ចើម​ផ្លូវ​ដើរ​ចឹ​ង​អ្នក​ធ្វើ​ដំណើរ​ចាំបាច់​ត្រូវ​ តែ​ចាប់បង្ខំ​ដើរ​លើ​ផ្លូវ​ហើយ​។​

ដល់​ដើរ​លើ​ផ្លូវ​វា​តែងតែ​ប៉ះពាល់​ដល់​ចរាចរ​ណ៏​ដ៏​ទៃ​ទៀត​មាន​ម៉ូតូ​ និង​ឡាន​ជាដើម​។​ នេះ​ជា​បញ្ហា​មួយ​កំហុស​ធំ​ណាស់​នៃ​អ្នក​ដែល​សម្រេច​ឲ្យ​គេ​សាងសង់​លើ​ចិ​ ញ្ចើ​ម​ផ្លូវ​ ហើយ​ចិញ្ចើម​ផ្លូវ​យើង​វា​តូច​ស្រាប់​បែរជា​នាំ​គ្នា​ទៅ​សាងសង់​លើ​ចិញ្ចើម​ផ្លូវ​ទៀត​បាន​ ន័យ​ថា​បិទផ្លូវ​គេ​ដើរ​ អាហ្នឹង​ជា​កំហុស​មួយ​។​

​នេះ​គឺជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​ឧិ​កាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិ​ធិ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​ និង​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៥​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​។​

​ពាក់​ពន្ធ​នឹង​បញ្ហា​អគ្គិភ័យ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​លើក​ ឡើង​ឲ្យ​ដឹង​ដែរ​ថា​ បញ្ហា​នេះ​ក៏​មានការ​ទាក់ទង​រឿង​សំណង់​ផង​ដែរ​ដូច​ជា​សំណង់​នៅ​កោះ​ពេជ្រ​ សព្វ​ថ្ងៃនេះ​ គឺ​ទី​១​រឿង​ចរាចរណ៍​ឥឡូវ​សុំ​ស្នងការ​រាជធានី​ភ្នំពេញ​សហការ​និង​នាយកដ្ឋាន​ចរាចរ​ របស់​ក្រសួងមហាផ្ទៃ​ ជាមួយ​និង​អ្នក​វិនិយោគ​នៅ​កោះ​ពេជ្រ​និង​ពិភាក្សា​គ្នា​ដើម្បី​និង​រៀបចំ​ច្រក​ ចេញចូល​ឲ្យ​បាន​ត្រឹមត្រូវ​របៀប​ម៉េច​ ព្រោះថា​កន្លង​ទៅ​បើ​មានការ​អី្វ​មិនដឹង​ថារ​ត់ទៅ​ណា​បាន​ នោះ​ទេ​គឺ​នៅ​កកស្ទះ​ពេញ​ហ្នឹង​ ប៉ុន្តែ​វា​ធ្ងន់ធ្ងរ​មួយទៀត​ត្រង់​ថា​អគារ​ជួល​រៀប​មង្គលការ​នោះ​គឺ​មាន​ច្រក​តែ​ មួយ​ ហើយ​សុទ្ធតែ​ថ្នាក់ដឹកនាំ​ទៅ​ចូលរួម​ពិធី​នៅ​ទីនោះ​ម្តងៗ​ចុះបើ​មាន​ករណី​អគ្គិភ័យ​សួ​រថា​រត់​ ចេញ​ទៅ​តាម​ច្រក​ណា​បាន​?​ ហើយ​ការ​បំពាក់​ឧបករណ៍​អគ្គិភ័យ​នៅ​ក្នុង​អគារ​នីមួយៗ​មិនដឹង​ថា​ យ៉ាងម៉េច​នោះ​ទេ​ ។​ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​កំពុង​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​មើល​ នៅ​កោះ​ពេជ្រ​នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសា​ស​ន៏​បន្ថែម​ថា​ អ្វី​ដែល​លោក​លើក​ឡើង​នេះ​គឺ​ ចង់​ឲ្យ​ម្ចាស់​កោះ​ពេជ្រ​នេះ​គាត់​ឮ​ ហើយ​ថាបើ​សិន​មាន​ករណី​បែប​នេះ​មែន​ប៉ះពាល់​ដល់​អាយុ​ជី​ វិត​គេ​ សួរ​ថា​អ្នក​ណា​ទទួលខុសត្រូវ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា​ កុំ​និយាយ​ឡើយ​តែ​ថ្នាក់ដឹកនាំ​នោះ​សូ​ម្បី​ តែ​អាយុជីវិត​ប្រជាពលរដ្ឋ​ក៏​យើង​ត្រូវ​តែ​ទទួលខុសត្រូវ​ដែរ​។​ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា​ អ៊ីចឹង​ឲ្យ​តែ​មានរឿង​អ្វី​កើតឡើង​គឺ​ជាន់​គ្នា​តែ​ម្តង​ យើង​មាន​ពិសោធន៍​ម្តង​រួច​ហើយ​នៅ​កោះ​ពេជ្រ​ នេះ​ ឥឡូវនេះ​យើង​និយាយ​មុន​កុំ​ឲ្យ​ថ្ងៃក្រោយ​មាន​បញ្ហា​គេ​ថា​យើង​អត់​ទទួលខុសត្រូវ​ទៀត​៕​ តា​ឡឹម​

IMG_4337

IMG_4338
 

 


ចែករំលែក៖