ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសដៃឆ្វេងយ៉ាងធ្ងន់និងហូរឈាម ស្រោចខ្លួននៅចំណុច ច្រមុះជ្រូកក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ៖ បរុសម្នាក់រងរបួសដៃឆ្វេងយ៉ាងធ្ងន់ និងហូរឈាម ស្រោចខ្លួននៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ដោយមិនដឹងមូលហេតុច្បាស់នោះទេ ។ ហេតុកាលនេះ កើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥តាមបណ្តោយផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសដៃឆ្វេងយ៉ាងធ្ងន់ និងហូរឈាម ស្រោចខ្លួនគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយនោះទេ ហើយក៏មិនដឹងថាជារឿងអីនោះដែរ ហើយមើលទៅហាក់ដូចជាត្រូវគេកាប់ឲ្យរងរបួសធ្ងន់បែបនេះដេកដួលនៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ដោយមិនដឹងមូលហេតុច្បាស់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅព្យាបាល ។ បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុឱ្យបានដឹងថាជារឿងអីឱ្យពិតប្រាកដ៕ ស រស្មី

image2

image1


ចែករំលែក៖