ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ ជា​ម្ចាស់​ម៉ូតូ​ស្មាស​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ ភ្លាមៗ​ នៅ​និង​កន្លែង​កើតហេតុ​ ខណៈ​ដែល​កំពុង​បើក​ម៉ូតូ​នៅ​តាម​ផ្លូវ​ ស្រាប់តែ​ មាន​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ដឹក​សាច់​មាន់​ ចំនួន​៣​បាវ​បំរុង​យក​ទៅ​លក់​ ក៏​ជ្រុល​ទៅ​ បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្ដង​ និង​សាច់​មាន់​ជ្រុស​រាយ​ពេញ​ផ្លូវ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​៥៦៦​ កែង​និង​ផ្លូវ​២៨៩​ ក្បែរ​សាលា​បឋម​សិក្សា​ទួល​គោក​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ ។​

​សព​ជន​រង​គ្រោះ​ ឈ្មោះ​ ង៉ែត​ សា​រុំ​ ភេទ​ប្រុស​ អាយុ​៤៩​ ស្នាក់​នៅផ្ទះ​លេខ​០៣​ ផ្លូវ​៥៦៦​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បាន​ជិះ​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ ស្ទឹង​ត្រែង​១A-០៣២៣​ ។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ឃើញ​ជន​រង​គ្រោះ​(​ជា​សព​)​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ស៊ុ​យ​ស៊ុ​គី​ ស្មាស​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​៥៦៦​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ ទៀត​ជិះ​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ ១CK-៤២៧១​ ដោយ​មាន​ដឹក​សាច់​មាន់​ជា​ច្រើន​បាវ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ យ៉ាង​លឿន​ លុះ​បើកមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរស​ម្ចាស់​ ម៉ូតូ​ស្មាស​ ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។​ ចំណែកឯ​បុរស​ម្ចាស់​ម៉ូតូ​វ៉េវ​ បាន​រង​របួសស្រាល​ ក្រោយ​ពេល​កើតហេតុ​ បាន​រត់​ចោល​ម៉ូតូ​និង​សាច់​មាន់​គេចខ្លួន​បាត់​ស្រមោល​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើ​ក​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ។​

​រីឯ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស​ ដា​រ៉ា​

sradrs (3)

sradrs (2)

sradrs (1)

sradrs (5)

sradrs (4)


ចែករំលែក៖