ព័ត៌មានទាន់ហេតុការណ៍៖

​ជនសង្ស័យ​ម្នាក់​ត្រូវ​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ឃាត់ខ្លួន​តាម​ដីកា​

ចែករំលែក៖

​បន្ទាយ​មាន​ជ័យ​៖​ ជនសង្ស័យ​មុខសញ្ញា​វាយ​ប្លន់​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបន្ទាយមានជ័យ​ស្រាវជ្រាវ​ និង​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ ឈាន​ទៅ​ដល់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​នៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ត្រី​ ភឿ​ង​ ម៉ា​ន់​ សិង្ហ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បានអោយ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​ចោទ​រូប​នេះ​ មានឈ្មោះ​ អ៊ុ​ន​ ភា​រុណ​ អាយុ​ ២០​ឆ្នាំ​មុខរប​មិន​ពិត​ រស់​ភូមិ​-​សង្កាត់​ ព្រះ​ពន្លា​ ក្រុង​សេរី​សោ​ភ័​ណ្ឌ​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ ក្រោម​បទចោទប្រកាន់​ ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី​ សង្កាត់​ព្រះ​ពន្លា​ កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​។​

​លោក​បន្ត​ថា​ ក្រោយ​ទទួល​ បាន​ដីកា​ពី​តុលាការ​ និង​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្តបន្ទាយមានជ័យ​ កម្លាំង​របស់​លោក​ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​តែ​ម្តង​ បច្ចុប្បន្ន​នេះ​ជន​រួប​នេះ​បាន​រៀបចំ​ សំណុំ​ឯកសា​ បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ វ​ណ្ណា​

v_0055


ចែករំលែក៖