ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​កង់​តាម​ផ្លូវហា​យ​វ៉េ​ដើម្បី​សន្តិភាព​នៅ​កម្ពុជា​ផ្សារ​ភ្ជាប់​ជាមួយ​ពិភពលោក​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្មវិធី​ជិះ​កង់​ដើម្បី​សន្តិភាព​នៅ​កម្ពុជា​ផ្សារ​ភ្ជាប់​ជាមួយ​ពិភពលោក​តាម​រយៈផ្លូវ​ហា​យ​វ៉េ​ លើក​ទី​១​ដែល​បាន​ប្រព្រឹត​ទៅ​ចាប់តាំងពី​ថ្ងៃ​ទី​១៤​ខែមិថុនា​ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ក្រុង​ បាត់ដំបង​ឆ្លងកាត់​តាម​ផ្លូវ​ហា​យ​វ៉េ​អស់​ពេល​ជា​ច្រើន​ស​ប្តា​ហ៍​ ត្រូវ​បាន​បញ្ចប់​ហើយ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​១៥​ខែសីហា​ឆ្នាំ​២០១៥​ បន្ទាប់​ពី​បាន​បន្ត​ចេញដំណើរ​នៅ​មុខ​ព្រះ​បរមរាជវាំង​កាលពី​ វេ​ល​ម៉ោង​ ៥​និង​ ៣០​នាទី​ព្រឹក​ដោយ​ប្រមូលផ្តុំ​បាន​អ្នក​ជិះ​កង់​ប្រមាណ​២០០​នាក់​មក​ពី​១០​ប្រទេស​។​

​លោក​ចំរើន​ សុផល​ គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា​ កម្មវិធី​ជិះ​កង់​ ដើម្បី​សន្តិ​ ភាព​ឆ្នាំ​២០១៥​នេះ​ គឺជា​គម្រោង​សន្តិភាព​សកលលោក​មួយ​ ក្នុង​ការ​បង្កើត​សន្តិភាព​ និង​ភាព​សម្បូរ​ សប្បាយ​រុងរឿង​សម្រាប់​ពិភពលោក​និង​ធ្វើការ​បញ្ចប់​រាល់​ បញ្ហា​ទាំងឡាយ​ដែល​កើតឡើង​បណ្ដា​ មក​ពី​ជម្លោះ​ផ្សេងៗ​គ្នា​នោះ​។​

​លោក​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺជា​ការ​ប្រកាស​ នូវ​ខ្លឹមសារ​ ដ៏​មាន​អត្ថន័យ​ក្នុង​ការ​បង្រួបបង្រួម​ឡើង​វិញ​នៃ​ប្រទេស​ដែល​កើត​មានការ​បែងចែក​ក្នុង​ពិភពលោក​ទាំងមូល​ដូច​ជា​ ឧបទ្វីប​កូរ៉េ​ សម្រេច​នៅ​ឧទ្យាន​សន្តិភាព​ពិភពលោក​នៃ​ DMZ​ឬ​ក៏​ហៅ​ថា​ (DMZ​ World​ peace​ park)​ហើយ​វា​នឹង​ដឹកនាំ​ ឱ្យ​មាននូវ​ការ​ជួយ​គាំទ្រ​ និង​កិច្ចសហការ​រ​នៃ​សហ​គ​ ម​អន្តរជាតិ​ទាំងមូល​។​

​លោក​ សុខ​ សេង​យ៉​ន​ ប្រធាន​សហព័ន្ធ​សន្តិភាព​កម្ពុជា​បាន​បញ្ជាក់​ពី​ទស្សនៈវិស័យ​ខ្លួន​ថា​ ចំពោះ​ អ្នក​ជិះ​កង់​ទាំងអស់​គឺជា​និមិត្តរូប​នៃ​សន្តិភាព​ តាម​រយៈ​ការ​ធ្វើ​ដំណើរ​លើ​ ផ្លូវ​ហា​យ​វ៉េ​ (International​ Peace​ Highway)​ដែល​លោក​បណ្ឌិត​ សាន់​ ម្ញុ​ង​ មូ​ន​ និង​លោកស្រី​ ហាក់​ ចា​ ហាន់​មូ​ន​ បាន​ស្នើ​ ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១០​ សម្រាប់​ការ​បង្រួបបង្រួម​ វិទ្យាសាស្ត្រ​ កាលពី​ឆ្នាំ​១៩៨១​ ជា​របៀប​អនុវត្ត​សន្តិភាព​នៅ​ក្នុង​ពិភពលោក​។​

​លោក​បាន​បន្ត​ទៀត​ថា​ ផ្លូវ​ហា​យ​វ៉េ​សន្តិភាព​អន្តរជាតិ​ ឬ​ក៏​(International​ Peace​ Highway)​ មាន​ចក្ខុវិស័យ​ផ្សារ​ភ្ជាប់​ពិភពលោក​ទៅ​ជាមួយ​បណ្ដាញ​ទូរគមនាគមន៍​តែ​មួយ​ និង​បញ្ចប់​នូវ​បញ្ហា​ ទាំងឡាយ​ ដែល​បណ្ដា​ឱ្យ​មាន​ជម្លោះ​កើតឡើង​ផ្សេងៗ​ផង​នោះ​។​

​នៅ​ក្នុង​កម្មវិធី​ជិះ​កង់​ដើម្បី​សន្តិភាព​ខាងលើ​នេះ​ដែរ​ លោក​ ចេ​ង​ វិច្ឆិកា​ មេក្រុម​របស់​ អ្នក​ជិះ​ កង់​ដើម្បី​សន្តិភាព​បាន​សម្តែង​ទឹកចិត្ត​សប្បាយ​រីករាយ​ពីព្រោះ​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័​ក្ត​ថ្មីៗ​ជា​ច្រើន​ដែល​បាន​មក​ចូលរួម​ជិះ​កង់​ដើម្បី​សន្តិភាព​នេះ​ បើ​ទោះបី​ត្រូវ​ងើប​តាំងពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក​ ទៅ​ជួបជុំ​គ្នា​នៅ​មុខ​ព្រះ​បរមរាជវាំង​ក៏​ដោយ​ចុះ​។​

​នៅ​មុន​ពេល​ក្បួន​កង់​ចេញដំណើរ​ពី​ចំណុច​ខាង​មុខ​ព្រះ​បរមរាជវាំង​បន្តិច​ លោក​ ចំរើន​ សុផល​ បាន​ពន្យល់​និង​បង្ហាញផ្លូវ​ ធ្វើ​ដំណើរ​ ដល់​អ្នក​ជិះ​កង់​ទាំងអស់​ថា​ ពួក​យើង​ត្រូវ​ជិះ​កង់​កាត់​តាម​ សួន​នាគ​បាញ់​ទឹក​ ឆ្ពោះទៅ​វិមាន​ឯករាជ្យ​ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព​ រួច​ធ្វើ​ដំណើរ​ទៅ​ រ​ង្វ​ង​មូល​កាំ​កូ​ (CamKo​ City)​ ដែល​ជា​កន្លែង​ផ្សា​ភ្ជាប់​ ទំនាក់ទំនង​ល្អ​រវាង​ ប្រទេស​ កម្ពុជា​និង​ប្រទេស​កូរ៉េ​ ហើយ​ក៏​ជា​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​រំដោះជាតិ​របស់​ប្រទេស​កូរ៉េ​ គម្រប់​ខួប​លើក​ទី​ ៧០​ឆ្នាំ​។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៤​ខែមិថុនា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១០​ព្រឹក​ សហព័ន្ធ​សន្តិភាព​ សកល​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​សន្តិភាព​នៅ​ខេត្តបាត់ដំបង​ មុខ​សណ្ឋាគារ​ ខេមរា​បាត់ដំបង​១​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ជុង​ស៊ិ​ក​ យ៉ុ​ង​ប្រធាន​UPF​ ប្រចាំ​តំបន់​ អាស៊ី​ ដោយ​មានការ​ចូលរួម​ពី​យុវជន​កម្ពុជា​និង​អ្នក​ជិះ​កង់​មក​ពី​ ប្រទេស​ថៃ​ វៀតណាម​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ ឡាវ​ កូរ៉េ​ ជប៉ុន​ អា​ល្លឺ​ម៉​ង់​ ប្រមាណ​២០០​នាក់​ផង​ដែរ​ ៕​ សារី​ម​

sarim

sarim (2)

sarim (1)


ចែករំលែក៖