ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ខណៈចុះហែលលេងនៅរណ្ដៅក្នុងភូមិ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលគេ និងក្រុមក្មេងៗជាច្រើននាក់ទៀតកំពុងនាំគ្នាចុះងូតទឹកលេងក្នុងរណ្ដៅដីមួយកន្លែងក្នុងភូមិ កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ដោយសារលង់ទឹកនោះឈ្មោះ ឃុន កៅ អាយុ១៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តឲ្យដឹងថា រណ្ដៅដែលក្មេងប្រុសបានលង់ស្លាប់នោះមានជម្រៅប្រហែលជាង៣ម៉ែត្រ ហើយគេតែងសង្កេតឃើញថា រាល់លើកដែលក្មេងៗចុះលេងនៅទីនោះ តែងតែងលង់ទឹកជានិច្ច ។ ចំណែកលើកនេះ ខណៈដែលក្រុមក្មេងៗជាច្រើននាក់ រួមទាំងក្មេងប្រុសរងគ្រោះផងនោះ បាននាំគ្នាចុះលេងនៅទីនោះ ទើបបណ្ដាលឲ្យក្មេងប្រុសរងគ្រោះ ត្រូវលង់ទឹកដោយសារតែទឹកនោះមានជម្រៅជ្រៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ ក៏សន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកស្លាប់ពិតមែន ៕ ឆ្លាមសមុទ្រ

sihanouk (2)

sihanouk (1)


ចែករំលែក៖