ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីកម្រោលចូលទាញដាវគំរាមប្រពន្ធកូន ម្ដាយក្មេកចូលឃាត់ជះទឹកក្តៅលើជើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុច ក្រុម១ ភូមិលូ សង្កាត់ទួលស្វាយប៉ាក ខណ្ឌឬស្សីកែវ ក្រោយពីរូបគេបានយកដាវគំរាមសម្លាប់ប្រពន្ធកូន។

ប្រភពព័ត៌មានពីនគបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ឡេង ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកស្ត្រីជាប្រពន្ធនោះមានឈ្មោះនៅ ស្រីទុំ ភេទស្រី អាយុ២៧ឆ្នាំ ទាំង២នាក់ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជនសង្ស័យបានស្រែកជេរប្រមាថស្ត្រីជាប្រពន្ធខ្លាំងៗ។ បន្ទាប់មកក៏បានទាញយកដាវមកកាន់គំរាមសម្លាប់ និងដុតផ្ទះ រហូតដល់បោកប្រាស់សម្ភារក្នុងផ្ទះទៀត។ ដោយឃើញមានជម្លោះធ្ងន់ធ្ងរក្នុងគ្រួសារបែបនោះ ម្តាយក្មេកចូលមកឃាត់ ស្រាប់តែជនបង្កបានយកទឹកក្តៅទៅជះលើជើងបង្កឲ្យមានរបួសថែមទៀត។

បន្ទាប់មក ដោយសារតែភាពកម្រោលចូលរបស់បុរសជាប្ដី ហាក់មិនស្រាកស្រាន្ដ ហើយចេះតែបង្ករឿងធំឡើងៗ ទើបស្រ្ដីជាប្រពន្ធក៏បានរាយការណ៏ដល់ប្រជាកាពារភូមិ និងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅបអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី៕ វិបុល

sew


ចែករំលែក៖