ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកជនបរទេសដើរតាមផ្លួវរបួសធ្ងន់រួចបើកបើកគេចបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីឆ្លាមបើកយ៉ាងលឿនបានជ្រុលចង្កូតប៉ះជាមួយបុរសជនបរទេសម្នាក់កំពុងដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនបរទេសដើរតាមផ្លូវជាតិលេច៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាម៉ារីឆ្លាមមិនចាំពណ៌ និងស្លាកលេខបើកយ៉ាងលឿន ហើយបានជាន់ហ្វ្រាំងអូសជាច្រើនម៉ែត្រ រួចក៏ជ្រុលបុកជនបរទេសដែលកំពុងដើរតែម្តងបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះនៅដេកកណ្តាលផ្លូវ ក៏ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទា់នៅមន្ទីរពេទ្យ ៕ ជ្រោយពេជ្រ

visal2


ចែករំលែក៖