ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់វង្វេងផ្ទះ ត្រូវប្រជាពលរដ្ឋជួយសង្រ្គោះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានវង្វេងផ្លូវហើយបានដើរមកអង្គុយនៅមុខផ្ទះអ្នកភូមិម្នាក់ ហើយមិនព្រមទៅណារួចបានហៅអ្នកមីងជាម្ចាស់ផ្ទះថា ម៉ែធ្វើអោយគាត់អាណិតស្រឡាញ់ក៏យកមកចិញ្ចឹមតែម្ដង ។

យោងតាមអ្នកមីងចិត្តធម៌ឈ្មោះ ម៉ៅ មុំ អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀងបានរៀបរាប់ថាកាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥វេលាម៉ោង៥រសៀល មានក្មេងប្រុសម្នាក់ និងស្ត្រីម្នាក់សង្ស័យជាម្ដាយបានមកឈរជ្រកភ្លៀងនៅមុខផ្ទះរបស់គាត់ រហូតដល់រាំងភ្លៀង រូបគាត់ក៏បានចេញមកក្រៅផ្ទះហើយក៏បានប្រាប់ក្មេងបុ្រសនោះថា ម៉ែឯងទៅហើយ ម៉េចមិនទៅតាមម៉ែ ប្រយ័ត្នវង្វេងបាត់ ប៉ុន្តែក្មេងបុ្រសនោះបានឆ្លើយមកវិញថា គេមិនទៅនៅជាមួយម៉ែម្នាក់នោះទៀតទេ ព្រោះម៉ែម្នាក់នោះវៃខ្ញុំរាល់ថ្ងៃ ខ្ញុំឈប់នៅជាមួយហើយចង់នៅជាមួយម៉ែឯងវិញ ។

ដោយមានចិត្តអាណិត ទើបគាត់សម្រេចចិត្តនាំក្មេងប្រុសចូលមកក្នុងផ្ទះរកបាយទឹក និងមុជទឹកជម្រះកាយហើយក៏អោយក្មេងនោះអង្គុយលេងសិន ដោយគិតថាពេលម្តាយបាត់កូន និងត្រឡប់មករកវិញហើយ ។

ប្រភពបន្តថា ដោយចាំបាត់ៗប្រមាណជា ១ម៉ោងក្រោយមកមិនឃើញម្តាយត្រឡប់មករកូនវិញសោះ គាត់ក៏បានរាការណ៍រឿងនេះទៅកាន់មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេកឱ្យដឹងលឺ និងជួយស្វែករកម្តាយឱ្យក្មេងប្រុសម្នាក់នេះផង តែមកដល់ពេលនេះមានរយៈពេលបីថ្ងៃទៅហើយមិនឃើញមានដំណឹងអ្វីសោះ ។

ប្រភពបន្តទៀតថា រូបគាត់ជាស្រ្តីមេម៉ាយ និងមានកូន៥នាក់ទៀតផង គាត់មិនមានលទ្ធភាពក្នុងការចិញ្ចឹមក្មេងប្រុសម្នាក់នេះទេ និងសូមអោយអាជ្ញាធរមូលដ្ឋានមេត្តាជួយរកម្ដាយបង្កើតរបស់គេផង ៕ យឹម សុថាន

svr

ssrv


ចែករំលែក៖