ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស៣នាក់ដេញកាប់យុវជនខ្មែរ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ សមត្ថកិច្ចកង រាជអាវុធហត្ថក្រុងព្រះសីហនុបានឃាត់ខ្លួនជនបរទេស៣នាក់ខណៈដែលជនទាំង នេះយកកាំបិតដេញកាប់ចាក់យុវជនខ្មែរ៣នាក់បណ្ដាលឱ្យរងរបួស។

ករណីនេះបានកើតឡើងកាលពីព្រឹក ថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុច ឆ្នេរអូរឈើទាល ក្នុងបរិវេណបន្ទាយ កងរាជអាវុធហត្ថចាស់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ហើយក៏បានឃាត់ខ្លួនក្មេងទាំង៣នាក់ ដែលសង្ស័យជាក្មេងទំនើងបានធ្វើឱ្យជនបរទេសទាំង៣នាក់អត់ទ្រាំមិនបានទើប ដេញកាប់បែបនេះ។

ជនបរទេសទាំង៣នាក់ដែលសមត្ថ កិច្ចឃាត់ខ្លួនទី១-ឈ្មោះ MATTEO MOLATELLI ភេទប្រុស អាយុ៣៦ឆ្នាំ ទី២-ឈ្មោះ FABRIO ALVONI ភេទ ប្រុស អាយុ៤៦ឆ្នាំ និងទី៣-ឈ្នោះ ANDREA CAT TO ភេទប្រុស អាយុ ៣៣ឆ្នាំ ។ ចំណែកយុវជនខ្មែរដែលរង របួសទាំង៣នាក់ទី១-ឈ្មោះ ឃឹម សុភាព អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទី លំនៅសង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ទី២-ឈ្មោះ គង់ សុដឿន អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ និងទី៣-ឈ្នោះ ឌី វិចិត្រ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាងម៉ូនសាក់ មានទី លំនៅភូមិ៤ សង្កាត់លេខ៤ រងរបួសមេ ដៃខាងឆ្វេងនិងខូចខាតម៉ូតូចំនួន២គ្រឿង។ ម៉ូតូដែលខូចខាតម៉ាកអ៊ែរប្លេដ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខកណ្ដាល 1K-2858 និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាម1C-9534។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជាមួយការឃាត់ខ្លួនជន បរទេសទាំង៣នាក់សមត្ថកិច្ចដកហូត បានកាំបិតចំនួន៣បញ្ចូនមកការិយា ល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្ដចាត់ការបន្ដ។ ចំណែកយុវជនដែលរង របួសត្រូវបានដោះលែងឱ្យទៅព្យាបាល របួស ក្រោយពីអប់រំរួចដែលមានទី១-ឈ្មោះ កែវ វាសនា អាយុ២៦ឆ្នាំ, ទី២-ឈ្មោះគឹម បញ្ញា អាយុ២១ឆ្នាំ និងទី៣-ឈ្មោះ សុខ សំណាង អាយុ១៩ឆ្នាំ មាន ទីលំនៅក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រសីហនុ ៕ សហការី

Degnchak2

Degnchak1

Degnchak3

Degnchak4


ចែករំលែក៖