ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ទៀតហើយ ចាប់មិនឈ្នះ ស្រីឈរបោយដៃបង្កអសន្តិសុខនៅរមណីយដ្ឋានវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ ការបង្រ្កាបជនអនាថា និងស្រី្តរកស៊ីផ្លូវភេទនៅប្លុកវត្តភ្នំរបស់អាជ្ញាធរខណ្ឌដូនពេញ ម្តងហើយម្តងទៀត ត្រូវបានគេមើលឃើញថាប្រៀបដូចវែកចក ព្រោះការបង្រ្កាបស្ទើរតែគ្មានលស់ថ្ងៃនេះ ឃើញថាមិនបានមួយដង្ហើមចង្រឹតផងឃើញក្រុមទាំងនេះមកបង្កភាពអនាធិបតេយ្យដដែល ពោលគឺអ្នកដែលធ្លាប់ចាប់យកទៅអប់រំមុខយ៉ាងម៉េច ពីរបីថ្ងៃក្រោយមកឃើញមុខអ្នកនោះ មកឈរបោយដៃហៅម៉ូយរួមសិចនៅប្លុកវត្តភ្នំនេះដដែល ។

នៅយប់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ នគរបាលខណ្ឌដូនពេញបានធ្វើប្រតិបតិ្តការថ្មីមួយទៀតក្នុងការប្រមូលស្រ្តីរកស៊ីផ្លូវភេទនៅជុំវិញបរិវេណ វត្តភ្នំដោយឃាត់ខ្លួនបានស្រ្តីរកស៊ីផ្លូវភេទចំនួន២៣នាក់បន្ថែមទៀតបន្ទាប់ពីនៅយប់មុននេះមួយថ្ងៃ(យប់១៧ខែសីហាឆ្នាំ២០១៥)កម្លាំងចម្រុះរបស់សាលាខណ្ឌដូនពេញចាប់បាន២៩នាក់និងបុរសដែលជា អ្នកកាងស្រីចំនួន១០នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំរួចទៅហើយនោះ ។

លោកហួត ចាន់យ៉ារ៉ាន់អធិការនគរបាលខណ្ឌដូនពេញបានមានប្រសាសន៍ឲ្យដឹងថាស្រ្តីរកស៊ីផ្លូវភេទនិងជនអនាថាទាំងនោះបានបង្កភាពរញ៉េរញ៉ៃអត់សណ្តាប់ធ្នាប់និងបង្កអសន្តិសុខ នៅក្នុងសង្គមបង្កើតឲ្យមានបទល្មើសជាហូរហែដូចជាចោរឆក់ ចោរលួច និងវាយប្លន់យកម៉ូតូនិងទូរស័ព្ទជាដើម ទើបកម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបដូចភ្លៀងរលឹម។

លោកអធិការរូបននេះក៏បានសំណូមពរឲ្យមន្ទីរសង្គមកិច្ចរាជធានីជួយមានវិធានការណ៍តឹងរ៉ុងចំពោះជនទាំងនេះនៅពេលបញ្ជូនយកទៅអប់រំកែប្រែសូមមេត្តាកុំអាលប្រញាប់ដោះលែងពួកគេពេក សូមទុកឲ្យបានយូរបន្តិច ដើម្បីពួកគេរាងចាល ៕ ប្រាថ្នា

prathna (2)

prathna (1)


ចែករំលែក៖