ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីសម្រេចជួសជុលចាក់កៅស៊ូអាសេផ្លូវលេខ២៧១ប្រវែង៧៧០០ម៉ែត្រទទឹង១៨ម៉ែត្រចាប់ពីមហាវិថីសហព័ន្ធរុស្សីដល់ក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បាសម្រេចកែលម្អកំណាត់ផ្លូវលេខ ២៧១ ដោយចាក់កៅស៊ូបេទីមីណឺប្រវែង ៧៧០០ម៉ែត្រទទឹង១៨ម៉ែត្រ ដោយសារ ផ្លូវមួយខ្សែនេះខូចខាតពិបាកធ្វើចរា ចរណ៍និងក៏ដូចជាទប់ស្កាត់ការខូចរេចរឹលធ្ងរផងដែរ ។ ម្យ៉ាងទៀតដើម្បីជួយរំដោះ ចរាចរណ៍ដែលតែងតែកកស្ទះជារៀង រាល់ថ្ងៃផងទើបនៅព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៥ អាជ្ញាធររាជធានី ភ្នំពេញសម្រេចបើកការដ្ឋានស្ថាបនា ជួសជុលចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ស្ពានអាកាសក្បាលថ្នល់ឡើងវិញ ចំណាយថវិកាជិត១លានដុល្លារអាមេរិកជាថវិការបស់សាលារាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញបានឱ្យដឹងថា ផ្លូវលេខ២៧១នេះ បានប្រើប្រាស់អស់រយៈពេល១៦ឆ្នាំរួច មកហើយចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះស្របពេលដែលមានការអភិវឌ្ឍសំណង់អគារធំៗ និងសំណង់លំនៅឋានតម្រូវ តាមកំណើនប្រជាជននិងការរីកទំហំទីក្រុងនោះផ្លូវនេះមានភាពសឹករេចរឹល ស្រុត ប្រេះបែក ខូចគ្រឹះ មានជង្ហុក និងដក់ទឹក ដោយកន្លែងទើបនាពេលនេះដើម្បីទប់ស្កាត់មិនឱ្យកំណាត់ផ្លូវនេះខូចកាន់តែ ធ្ងន់ធ្ងរនោះសាលារាជធានីភ្នំពេញបាន ចាប់ផ្ដើមបើកការដ្ឋានស្ថាបនាកែលម្អជាប្រភេទ AC (Gaes) ប្រវែង៧ពាន់៧ រយម៉ែត្រ ទទឹង១៨ម៉ែត្រ ចាប់ពីមហា វិថីសហព័ន្ធរុស្សីដល់ស្ពានអាកាសក្បាលថ្នល់ដោយប្រើប្រាស់រយៈពេលនៃការ ស្ថាបនា៨៥ថ្ងៃចំណាយថវិកាជិត១លានដុល្លារអាមេរិកស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌចំការមន ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញបានថ្លែងថា កំណាត់ផ្លូវ មួយខ្សែនេះពិតជាមានសារសំខាន់ដែល មានតួនាទីជាផ្លូវក្រវាត់ក្រុងតភ្ជាប់ចរាចរពីតំបន់ខាងជើងមកតំបន់ខាងត្បូង និងតំបន់ខាងកើតរាជធានីភ្នំពេញឆ្ពោះ ទៅក្រុងតាខ្មៅនិងផ្លូវជាតិលេខ១សម្រាប់ចរាចររថយន្ដធុនធ្ងន់ដែលមានសភាពយ៉ាងមមាញឹក ។ លោកបន្ដថា បច្ចុប្បន្ន នេះអាជ្ញាធររាជធានីភ្នំពេញបាន និង កំពុងពង្រីកស្ថាបនាផ្លូវស្ពាន ដើម្បី ជួយរំដោះចរាចរណ៍ ស្របទៅនឹងកំណើន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាក់ស្ដែង យើងកំពុងស្ថាបនាស្ពានអាកាសតិចណូ៧មករាស្ពានអាកាសស្ទឹងមាន ជ័យ ក្បាលថ្នល់ ផ្លូវនិងស្ពានទាំងនេះ ពិត ជាបានដោះស្រាយបញ្ហាកកស្ទះចរាចរដ៏ល្អឥតខ្ចោះ ។

លោកបន្ដថា សមិទ្ធផលទាំងនេះរួម នឹងសមិទ្ធផលជាច្រើនទៀតដែលកំពុង លេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ មានដូចជាអគារពាណិជ្ជកម្មទំនើបៗ ផ្លូវ ស្ពាន និងសំណង់លំនៅឋានរីកស្គុស ស្គាយទាំងនោះមិនមែនកកើតឡើង ដោយក្ដីស្រមើស្រមៃឬការសន្យាឱ្យតែ រួចពីមាត់នោះទេ គឺវាកើតឡើងចេញ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពិតប្រាកដ ៕ សំរិត

c4

a1

a3


ចែករំលែក៖