ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីកាំកុងត្រូលច្រកទ្វារអន្ដរជាតិចាំយាមរងការរិះគន់បើកដៃឱ្យទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចូលសេរី

ចែករំលែក៖

ខេត្ដកោះកុង ៖ ប្រជាពលរដ្ឋរិះគន់ មន្ដ្រីកាំកុងត្រូលច្រកទ្វារអន្ដរជាតិចាំយាមខេត្ដកោះកុងថា ប្រព្រឹត្ដអំពើពុករលួយ តាមរយៈការបើកដៃឱ្យក្រុមឈ្មួញនាំ ទំនិញជាច្រើនប្រភេទចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាដោយមិនមាន ការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ។

បើតាមសេចក្ដីរាយការណ៍ពីប្រជា ពលរដ្ឋបានឱ្យអ្នកកាសែតដឹងថា ទំនិញ ជាច្រើនមុខដូចជាបន្លែផ្លែឈើចាប់ ហួយសាច់និងត្រី ត្រូវបានក្រុមឈ្មួញ កំពុងតែមមាញឹកក្នុងការនាំចេញពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជា ដោយ មានការបើកដៃពីសំណាក់មន្ដ្រីកាំកុង ត្រូលប្រចាំនៅច្រកនោះ ។

ប្រភពបន្ដថា ទំនិញដែលនាំចូលមក កាន់ប្រទេសកម្ពុជាទាំងនោះ គឺពុំដែល មានការត្រួតពិនិត្យពីសំណាក់មន្ដ្រីកាំកុងត្រូល ប្រចាំនៅច្រកទ្វារអន្ដរជាតិចាំយាម នោះទេ បើទោះបីគេដឹងថាទំនិញទាំង នោះភាគច្រើនប្រកបទៅដោយសារ ធាតុគីមីក៏ដូចជាទំនិញដែលជិតផុត កាលបរិច្ឆេទក៏ដោយ ក៏មន្ដ្រីកាំកុងត្រូល មិនបានយកភ្នែកមើលនោះដែរ គឺក្រុម មន្ដ្រីទាំងនោះគិតតែពីការហុចដៃដើម្បី ប្រមូលយកផលប្រយោជន៍ដាក់ចូលក្នុងហោប៉ៅឯកជនរបស់ខ្លួនតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋលើកឡើងទៀតថា ទំនិញ ដែលនាំចេញពីប្រទេសថៃតាមរទេះមកកាន់ប្រទេសកម្ពុជា បើសិនជាទំនិញ តិចតួចក្នុងមួយរទេះៗខាងមន្ដ្រីកាំកុង ត្រូលយកពី៥ពាន់រៀលទៅ១ម៉ឺនរៀល ហើយបើច្រើនវិញនោះគឺខាងកាំកុងត្រូលយកពី២ម៉ឺនរៀលទៅ៥ម៉ឺនរៀលទើបពួកគាត់ឱ្យចេញ ហើយបើមានការតថ្លៃ នោះគឺប្រាកដជាពិបាកខ្លាំងហើយ ព្រោះ ថាមន្ដ្រីកាំកុងត្រូលតែងតែយកអំណាចមកគាបសង្កត់លើប្រជាពលរដ្ឋ និង ក្រុមឈ្មួញដែលប្រកបរបររកស៊ីនៅ តាមច្រកទ្វារមួយនេះ ហើយបើចង់តវ៉ា ក៏មិនប្រាកដថាមានដំណោះស្រាយនោះដែរ ព្រោះមន្ដ្រីទាំងនោះបានឃុបឃិត ជាប្រព័ន្ធរួចទៅហើយ ។

ប្រជាពលរដ្ឋក៏បានត្អូញត្អែរយ៉ាងខ្លាំងថា ប្រសិនបើទំនិញដែលខូចគុណភាព និងទំនិញដែលប្រកបទៅដោយសារធាតុគីមីនៅតែបន្ដចូលតាមច្រកទ្វារអន្ដរជាតិចាំយាមដោយមិនមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីខាងមន្ដ្រីកាំកុងត្រូលរបៀបនេះ ពិតជាបង្កផលប៉ះពាល់យ៉ាង ខ្លាំងដល់សុខភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្ដកោះកុងក៏ដូចជាប្រជាពលរដ្ឋនៅ ទូទាំងប្រទេសកម្ពុជាទាំងមូលផងដែរ ៕ ហេង នរិន្ទ្រ

koskong (3)

koskong (2)


ចែករំលែក៖