ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនីជិត២០០នាក់លើកគ្នាតវ៉ាគំរាមបិទផ្លូវចំការដូងសុំការអន្ដរាគមន៍ពីក្រសួងការងារឱ្យជួយ ដោះស្រាយបញ្ហារោងចក្រក្ស័យធននិងឱ្យបើកប្រាក់ខែជួនពួកគាត់

ចែករំលែក៖

ភ្នំពេញ ៖ កម្មករកម្មការិនីរោងចក្រ អូនីសជិត២០០នាក់លើកគ្នាតវ៉ាគំរាមបិទផ្លូវចំការដូងសុំការអន្ដរាគមន៍ពី ក្រសួងការងារឱ្យជួយដោះស្រាយបញ្ហា រោងចក្រខ្សោយទន់ហើយគ្មានប្រាក់បើក ឱ្យកម្មករទាំងប្រាក់ប្រចាំថ្ងៃប្រាក់ដំណាច់ឆ្នាំ ។

រោងចក្រអូនីសខាងលើនេះស្ថិតនៅជាប់ខ្លោងទ្វារវត្ដធុតង្គចំការដូង ក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយការ តវ៉ានេះបានធ្វើឡើងនៅវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៥។ ក្នុងការតវ៉ារបស់ក្រុមកម្ម ករកម្មការិនីរោងចក្រអូនីសត្រូវបាន លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដង្កោបានចុះមកសម្របសម្រួលសុំឱ្យ កម្មករបើកចិត្ដឱ្យទូលាយកុំប្រើអំពើ ហិង្សានិងបិទផ្លូវនាំឱ្យប៉ះពាល់ដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយងាកមកចរចាគ្នាជាមួយថៅកែ រោងចក្រវិញទើបទទួលបានលទ្ធផល។

ក្រោយពីមានការពន្យល់ណែនាំពី លោក ប្រាជ្ញ សីហា រួចមកនោះក្រុម កម្មករទាំងអស់បានរំសាយនិងនាំគ្នាដើរត្រឡប់មកមុខរោងចក្រវិញដោយពុំ មានការបិទផ្លូវទេ ។

កម្មការិនីឈ្មោះ សេង សុផានី កាន់ ផ្នែកសម្អាតបានឱ្យដឹងថា ក្រុមកម្មករ កម្មការិនីបានតវ៉ាជាង១០ថ្ងៃមកហើយ ដោយមិនមានអាជ្ញាធរមូលដ្ឋាននិង មន្ដ្រីក្រសួងពាក់ព័ន្ធណាមួយចុះមកជួយអន្ដរាគមន៍ដោះស្រាយជូនពួកគាត់ទេ។

មូលហេតុដែលពួកគាត់តវ៉ាគឺដោយសាររោងចក្រក្ស័យធនត្រូវសម្រាកការងារមួយរយៈសិនហើយខាងរោងចក្របើក តែប្រាក់ខែឱ្យពួកគាត់ទេ ចំណែកប្រាក់ ដំណាច់ឆ្នាំ ប្រាក់ប្រចាំខែ និងប្រាក់៥ ភាគរយដែលរោងចក្រតែងតែបើកឱ្យ ក្នុងរយៈពេល៦ខែម្ដងគឺខាងរោងចក្រ មិនបានបើកឱ្យទេ ។
ជុំវិញបញ្ហាដែលថៅកែរោងចក្រ មិនទាន់ដោះស្រាយជូនកម្មករកម្មការិនីខាងលើនេះខាងក្រសួងការងារបានចុះ មកជួយដោះស្រាយដល់រោងចក្រដោយលើកពេលដោះស្រាយនៅថ្ងៃខាងមុខបន្ដទៀត ៕ ភារ៉ា ដង្កោ

dakor (2)
dakor (1)


ចែករំលែក៖