ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ចេង សុផា ចង់យកកិត្ដិ យសពីព្រឹត្ដិការណ៍កីឡាហែលទឹក Asian Age Group Championship 2015 នៅថៃ

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករហែលទឹក ចេង សុផា មានបំណងចង់នាំយកកិត្ដិយស មកជូនជាតិមាតុភូមិក្នុងព្រឹត្ដិការណ៍ ប្រកួតកីឡាហែលទឹកជើងឯកយុវជន អាស៊ីអាយុ១៥ឆ្នាំដល់១៨ឆ្នាំនៅប្រទេសថៃ ខណៈដែលសហព័ន្ធខ្មែរកីឡាហែល ទឹកពុំធ្លាប់មានកីឡាករកីឡាការិនីណា ម្នាក់អាចដណ្ដើមយកមេដាយថ្នាក់ តំបន់ឬថ្នាក់ទ្វីបមកជូនជាតិបានម្ដងណាឡើីយ ។

កីឡាករ ចេង សុផា បានប្រាប់អ្នក យកព័ត៌មាននគរវត្ដក្រោយពេលហ្វឹក ហាត់រួចកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៥កន្លងទៅថា ប្រសិនបើខ្ញុំអាច ធ្វើតេស្ដជាប់ជួបជម្រើសបានចេញទៅចូលរួមប្រកួតនៅក្នុងព្រឹត្ដិការណ៍កីឡា ហែលទឹក Asian Age Group Cham-pionship 2015 នៅប្រទេសថៃនា ខែតុលា ឆ្នាំ២០១៥នោះ ខ្ញុំនឹងព្យាយាម ឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយក មេដាយមកជូនជាតិ ។ កីឡាករវ័យ១៦ ឆ្នាំរូបនេះបានបន្ដថា មូលហេតុដែល ខ្ញុំហ៊ានអះអាងបែបនេះដោយកន្លងទៅ ខ្ញុំធ្លាប់ទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ដូចគ្នានេះនៅប្រទេសសិង្ហបុរីម្ដងរួច មកហើយម្យ៉ាងវិញទៀតខ្ញុំក៏ធ្លាប់បាន ទៅចូលរួមបោះជំរំហ្វឹកហាត់នៅប្រទេសកាតារម្ដងដែរ ដោយធ្វើបានក្នុងចំណាត់ ថ្នាក់លេខ៤ ខណៈដែលចំណាត់ថ្នាក់លេខ ៣ដល់ទីព្រ័ត្រមុនខ្ញុំតែ១វិនាទីប៉ុណ្ណោះ ។ បច្ចុប្បន្នកីឡាករ ចេង សុផា ហ្វឹកហាត់ លើវិញ្ញាសាហែលសេរី១០០ម៉ែត្រ ហែលកង្កែប៥០ម៉ែត្រហែលផ្ងារ៥០ ម៉ែត្រ ។

ទន្ទឹមនឹងការលើកឡើងរបស់កីឡាករ ចេង សុផា នេះដែរលោក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរហែលទឹកបានឱ្យ ដឹងថា ច្រើនឆ្នាំមកហើយកីឡាករកីឡា ការិនីហែលទឹកកម្ពុជាពុំធ្លាប់ឈ្នះការ ប្រកួតពីព្រឹត្ដិការណ៍អន្ដរជាតិណាមួយ នោះទេ ។ ដូច្នេះលោកមានបំណងជំរុញ ឱ្យកីឡាករ កីឡាការិនីវ័យក្មេងគឺអាយុ ក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ចំនួន៨ នាក់ ក្នុងនោះមានប្រុស៥នាក់ និងស្រី៣ នាក់ទៅចូលរួមប្រកួតព្រឹត្ដិការណ៍កីឡា ហែលទឹក Asian Age Group Cham-pionship 2015 នៅប្រទេសថៃ ។

បើទោះបីលោក ជា ប៊ុនហេង បាន ប្រាប់ពីចំនួនកីឡាករកីឡាការិនីត្រូវ ចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍ខាងលើ ត្រឹមតែ៨នាក់ក៏ដោយ ប៉ុន្ដែលោកពុំ ទាន់បង្ហាញពីឈ្មោះកីឡាករកីឡាការិនី ទាំងអស់នោះបាននៅឡើយទេ ដោយ លោកអះអាងថា រង់ចាំធ្វើតេស្ដចុង ក្រោយរកអ្នកដែលមានសមត្ថភាព និង មានថិរវេលាល្អជាងគេទាំង៨នាក់ទើប ប្រកាសជាផ្លូវការ ។

នៅថ្ងៃដដែលនោះដែរកីឡាករ អ៊ួង លីម៉េង អាយុ១៥ឆ្នាំ បានប្រាប់ឱ្យដឹងថា ខ្ញុំចង់ទៅចូលរួមប្រកួតព្រឹត្ដិការណ៍កីឡា ហែលទឹកនៅប្រទេសថៃនេះដែរ ពីព្រោះ ខ្ញុំបានហ្វឹកហាត់អស់រយៈពេល៥ឆ្នាំកន្លង មកហើយលើប្រភេទវិញ្ញាសាហែល កង្កែប១០០ម៉ែត្រ ហែលផ្ងារ៥០ម៉ែត្រ។ រីឯកីឡាករ ផល ករុណា អាយុ១៥ឆ្នាំ និង កីឡាករ ឆោម ច័ន្ទថន ដែលបានហ្វឹក ហាត់អស់រយៈពេល៣ឆ្នាំដូចគ្នាក៏មាន បំណងចង់ទៅចូលរួមប្រកួតនៅប្រទេស ថៃដូចៗគ្នា ដែរ ដោយពួកគេអះអាងថា ក្នុង ចំណោមកីឡាករវ័យក្រោម១៥ឆ្នាំ មានតែពួកខ្ញុំ៣នាក់ប៉ុណ្ណោះអាចមាន ថិរវេលាល្អលើសគេ ។

គួររំលឹកថា សហព័ន្ធខ្មែរកីឡាហែល ទឹកក៏ដូចជាសមាគមកីឡាក្រសួង មហាផ្ទៃតែងតែឧបត្ថម្ភថវិកាលើកទឹកចិត្ដដល់កីឡាករកីឡាការិនីហែលទឹក គ្រប់ៗគ្នាដើម្បីសម្រួចសម្រាំងយក ធនធានល្អទៅចូលរួមប្រកួតព្រឹត្ដិការណ៍អន្ដរជាតិ នានាចាប់ពីពេលនេះតទៅ ៕ សារីម

sarim (2)

sarim

sarim (1)


ចែករំលែក៖