ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ឡាវស្ថិរស្ថេររឹងមាំ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា-ឡាវជាប្រទេស ដែលមានភូមិផងរបងជាមួយមាន ទំនៀមទម្លាប់ ប្រពៃណី ពណ៌សម្បុរ ប្រដំត្រសងគ្នា ពិសេសជាប្រទេសដែល មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរ លង់មកហើយ ពេលនេះទំនាក់ទំនង ប្រទេសទាំង២ កងទ័ពទាំង២នៅតែមាន កិច្ចសហប្រតិបត្ដិការល្អជាមួយគ្នា ។ នេះ ជាការលើកឡើងរបស់លោកនាយឧត្ដម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ(ខ.ភ.ម.) ដែលបានលើកឡើងកាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ ក្នុងឱកាសដែលលោក នាយឧត្ដមសេនីយ៍អនុញ្ញាតឱ្យលោក វរសេនីយ៍ឯក សុវត្ថិ សន្ដិសុខ នាយការិ យាល័យអនុព័ន្ធយោធាឡាវចូលជួប សម្ដែងការគួរសមនៅខុទ្ទកាល័យអគ្គ បញ្ជាការខ.ភ.ម. ។

លោកនាយឧត្ដមសេនីយ៍អគ្គមេ បញ្ជាការរងបានបញ្ជាក់បន្ដទៀតថា តាមរយៈកិច្ចសហប្រតិបត្ដិការនេះយើង នៅតែបន្ដរឹតចំណងសាមគ្គីភាព មិត្ដ ភាពឱ្យកាន់តែប្រសើរថែមទៀតដើម្បី ពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំង២ កងទ័ពទាំង២ ពិសេសទំនាក់ទំនងរវាង ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ ។

លោកវរសេនីយ៍ឯក សុវត្ថិ សន្ដិសុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ដមានថ្នាក់ដឹកនាំអគ្គបញ្ជាការ ខ.ភ.ម.ដែលបានចំណាយពេល និងអនុ ញ្ញាតឱ្យរូបលោកចូលជួបសំណេះ សំណាលសម្ដែងការគួរសមរឹតចំណង សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិ បត្ដិការរវាងកងទ័ពប្រទេសទាំង២ឱ្យកាន់ តែប្រសើរឡើងថែមទៀត ។

លោកនាយការិយាល័យអនុព័ន្ធយោធា ឡាវក៏បានថ្លែងអំណរគុណចំពោះក្រសួង ការពារជាតិ អគ្គបញ្ជាការខ.ភ.ម.ដែល បានបង្កលក្ខណៈងាយស្រួលឱ្យរូបលោក សម្រេចបានល្អបេសកកម្មការទូត លោកសង្ឃឹងថា ទំនាកទំនងកិច្ចសហ ប្រតិបត្ដិការរវាងកងទ័ពប្រទេសទាំង២ កម្ពុជា-ឡាវស្ថិតស្ថេរជារៀងរហូត ៕ សុខដុម

IMG_1277

IMG_1276


ចែករំលែក៖