ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោទទួលជួបពិភាក្សាការ ងារជាមួយរដ្ឋមន្ដ្រីការបរទេសនូវែល ហ្សេឡង់ និងលោកនាយកអង្គការ School and Japan

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងជំនួបសម្ដែងការ គួរសមជាមួយសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាលោក Murry Mercully រដ្ឋមន្ដ្រីការបរទេសនូវែល ហ្សេឡង់មានប្រសាសន៍ថា ដំណើរ ទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះដើម្បីចូលរួមខួបទំនាក់ទំនង ៤០ឆ្នាំរវាងប្រទេសកម្ពុជានឹងនូវែល ហ្សេឡង់ ហើយពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនងប្រទេសទាំង២ ។ លោកមាន ការរីករាយយ៉ាងខ្លាំងដោយឃើញប្រទេស ទាំង២មានទំនាក់ទំនងល្អ ហើយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥ លោកនឹងចុះ ហត្ថលេខាជាមួយលោកឧបនាយករដ្ឋ មន្ដ្រី សុខ អាន អំពីបញ្ហាអាកាសចរណ៍ ស៊ីវិលដើម្បីបើកទំព័រថ្មីឱ្យប្រទេសទាំង២មានការហោះហើរត្រង់ទៅត្រង់មក ។

លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោបានប្រាប់ឱ្យដឹងថា លោក រដ្ឋមន្ដ្រីក្រសួងការបរទេសបានមាន ប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្ដិ ភាព ទីស្ដីការនាយករដ្ឋមន្ដ្រី ខណៈដែល រូបលោកមកបំពេញបេសកកម្មនៅព្រះ រាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតបសម្ដេចតេជោបាន កត់សម្គាល់ដោយសេចក្ដីរីករាយថា ជា ការពិតណាស់ទំនាក់ទំនងរវាងប្រទេស យើងទាំង២មានការរីកចម្រើនយ៉ាង ខ្លាំង ពិសេសលើវិស័យអភិវឌ្ឍន៍ធនធាន មនុស្ស យើងគប្បីយកចិត្ដទុកដាក់ទៅ លើសក្ដានុពលមួយចំនួនដែលមាន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេស ទាំង២កាន់តែរីកចម្រើនថែមទៀត ។

សម្ដេចតេជោបន្ដទៀតថា ទំហំពាណិជ្ជ កម្មរវាងប្រទេសទាំង២មានប្រមាណ ១០លានដុល្លារអាមេរិកប៉ុណ្ណោះ នោះគឺ មានតិចតួចណាស់ គប្បីស្វែងរកមធ្យោ បាយផ្សេងៗដើម្បីជំរុញទំហំពាណិជ្ជកម្ម ប្រទេសទាំង២ឱ្យកាន់តែរីកចម្រើនថែម ទៀត ។

ដោយឡែកនៅក្នុងជំនួបផ្សេងគ្នានា រសៀលថ្ងៃដដែលនោះដែរលោក Watanabe Miki នាយកអង្គការ School and Japan និងជាសមាជិកសភាជាន់ ខ្ពស់ជប៉ុនបានជម្រាបជូនសម្ដេចតេជោ ថា បេសកកម្មរបស់លោកមកកាន់ កម្ពុជានាពេលនេះគឺមកសម្ពោធសាលា និងពង្រឹងទំនាក់ទំនងរវាងសភាជប៉ុននឹង សភាកម្ពុជា ។ ទន្ទឹមនឹងនេះលោកក៏ សូមឈ្វេងយល់ពីសម្ដេចតេជោនូវអ្វី ដែលសភាជប៉ុនអាចជួយដល់កម្ពុជា បាន ពិសេសក្នុងក្របខ័ណ្ឌមេគង្គ ។
ជាការឆ្លើយតបសម្ដេចតេជោបាន ថ្លែងអំណរគុណដល់អង្គការ School and Japan ដែលបានជួយសាងសង់សាលា រៀនជាង២០០ខ្នងនាពេលកន្លងជាការ ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានសាលារៀនទេក៏មិនអាចប*ណ្ដុះ បណ្ដាលធនធានមនុស្សបានដែរ ។ ការ សាងសង់សាលានៅក្នុងព្រះរាជាណាចក្រ កម្ពុជាមាន៣ប្រភេទ ទី១-ការប្រើប្រាស់ ថវិការដ្ឋ, ទី២-កម្ចីពីស្ថាប័នហិរញ្ញ វត្ថុ និងទី៣-តាមរយៈការចូលរួមចំណែក ពីសប្បុរសជន ពិសេសខាងជប៉ុនជា ដើម ។ អ្នកមានធនធានព្រះសង្ឃកម្ពុជា ក៏បានចូលរួមក្នុងការសាងសង់សាលា រៀននេះផងដែរ ។

ពាក់ព័ន្ធនឹងការចង់ឈ្វេងយល់ពីតម្រូវ ការរបស់កម្ពុជាដែលសភាជប៉ុនចង់ ជួយក្នុងក្របខ័ណ្ឌមេគង្គនោះ សម្ដេច តេជោមានប្រសាសន៍ថា ទី១-ការអភិ វឌ្ឍធនធានមនុស្ស, ទី២-ការតភ្ជាប់ ផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុង ប្រទេស និងក្របខ័ណ្ឌមេគង្គ, ទី៣-ការ អភិវឌ្ឍវិស័យកសិកម្មបន្ដការយកចិត្ដទុក ដាក់ទៅលើការដោះស្រាយទឹកសម្រាប់ ស្រោចស្រព, ទី៤-យុទ្ធនាការបំបាត់ជំងឺ គ្រុនចាញ់ និងទី៥-ការបំផ្លាញចោល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនផ្ទុះ ។ ក្នុងន័យ នេះសម្ដេចស្នើសុំឱ្យសភាជប៉ុនពិនិត្យ ពិចារណាជួយលើបញ្ហាទាំងនេះផងដែរ ៕ ហេង សូរិយា

44

11

22

66

33


ចែករំលែក៖