ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមានលុយម្នាក់ធ្វើរបងរំលោភយកដីចំណីប្រឡាយធ្វើឱ្យស្ទះទឹកហូរឱ្យលិចភូមិ

ចែករំលែក៖

ខេត្ដកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅ ភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុក រលាប្អៀរ ខេត្ដកំពង់ឆ្នាំងមិនពេញចិត្ដ ចំពោះលោក សុំ សុខន ដែលជាអ្នកមាន លុយនៅក្នុងភូមិនេះដែលបានធ្វើរបង រំកិលខុសពីទីតាំងដើមនិងសង់រំលោភ លើប្រឡាយចាស់ហើយធ្វើឱ្យប្រឡាយ ចាស់នេះកាន់តែរួមតួចខុសពីពេលមុន ដែលធ្វើឱ្យទឹកដែលធ្លាប់តែហូរតាម ប្រឡាយបែរជាចាល់ស្ទះមិនអាចហូរទៅ រួចបណ្ដាលឱ្យលិចភូមិស្រុកនិងលំនៅ ឋានរបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋបានលើកឡើងថា កាល ពីពេលមុនប្រឡាយចាស់នេះមានទទឹងមុខប្រឡាយប្រមាណ២ម៉ែត្រគឺមានទំហំធំទឹកដែលហូរតាមប្រឡាយនេះពុំដែលមានស្ទះនោះទេ ហើយទឹកក៏ពុំដែលលិច ភូមិរបស់ពួកគាត់ទេ ទើបតែពេលនេះ បន្ទាប់ពីឈ្មោះ សុំ សុខន ដែលជាអ្នក មានលុយម្នាក់នៅក្នុងភូមិនេះបានធ្វើ របងរំលោភលើចំណីប្រឡាយដើមមក ទើបធ្វើឱ្យពួកគាត់ជួបការលំបាកដោយសារទឹកលិចផ្ទះ ។ ដូច្នេះបច្ចុប្បន្នមុខ ប្រឡាយមានទំហំប្រមាណជា៣តឹក ប៉ុណ្ណោះនិងមានទំហំតូចទឹកហូរមិនទាន់។

ប្រជាពលរដ្ឋបានលើកឡើងថា ឈ្មោះសុំ សុខន នេះដោយសារតែខ្លួន មានលុយចង់ប្រជាពលរដ្ឋជួបការលំបាក បែបណាក៏ដោយគាត់មិនដែលខ្វល់នោះទេទោះបីប្រជាពលរដ្ឋប្រាប់គាត់ជាច្រើនដងគាត់មិនដែលយកសម្ដីប្រជាពលរដ្ឋទៅគិតពិចារណានោះដែរ ។ ប៉ុន្ដែបែជា ជំរុញឱ្យប្រជាពលរដ្ឋទៅប្ដឹងឯណាក៏ប្ដឹង ទៅខ្លួនមានខ្នងបង្អែកច្រើនណាស់នៅ គ្រប់ទីកន្លែង ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ករណី នេះពួកគាត់ធ្លាប់បានប្ដឹងអាជ្ញាធរឃុំផងដែរ ប៉ុន្ដែប្រធានក្រុមប្រឹក្សាឃុំលោក សុខ យ៉ាន ពុំដែលដោះស្រាយចេញនោះ ទេធ្វើឱ្យឈ្មោះ សុំ សុខន កាន់តែបានចិត្ដ រឹតតែធ្វើសកម្មភាពលើសដើម ។

ទាក់ទិននឹងករណីនេះលោក សោម វឺន អភិបាលស្រុករលាប្អៀរបានប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៥ថា ករណីខាងលើនេះលោកបាន ជ្រាប់ហើយៗលោកបានចាត់មន្ដ្រីទៅ សហការជាមួយមេឃុំដើម្បីពិនិត្យមើល បញ្ហានេះ ។ លោកបានបន្ថែមថា ទន្ទឹម នឹងនេះយើងនឹងសហការជាមួយមន្ដ្រី មន្ទីរពាក់ព័ន្ធដើម្បីពិនិត្យមើលឯកសារ ប្លង់កម្មសិទ្ធិរបស់ម្ចាស់ផ្ទះ ហើយប្រសិន បើមានការរំលោភចាក់ដីលើប្រឡាយ បិទផ្លូវទឹកធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋ និង ភូមិ ស្រុកប្រជាពលរដ្ឋរស់នៅលោកនឹង ចាត់ការតាមផ្លូវច្បាប់ ។

ករណីនេះប្រជាពលរដ្ឋបានសំណូមពរ ដល់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ដ កំពង់ឆ្នាំងនិងអាជ្ញាធរមូលដ្ឋានមេត្ដា ជួយដោះស្រាយបញ្ហានេះជូនពួកគាត់ ផង បើទុកបញ្ហានេះតទៅទៀតប្រជាពល រដ្ឋពិតជាមានការលំបាកដោយអ្នកមានលុយម្នាក់នេះរំលោភលើដីចំណីប្រឡាយ ៕ ចន្ថា

channg (2)ss

channg

channg (1)


ចែករំលែក៖