ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើប្រណិតថ្លើមធំបាននាំគ្នាមករារាំង និងចង់ប្រកាសសង្គ្រាមជាមួយសមត្ថកិច្ចអនុវត្តច្បាប់កំពុងចុះបង្ក្រាបរថយន្តដឹកឈើរបស់ពួកគេ (មានវីដេអូ)

ចែករំលែក៖

ខេត្តក្រចេះ៖ សកម្មភាពចាប់បង្រ្កាបរថយន្តដឹកឈើឡង់គ្រីស័រមួយគ្រឿង ពីសំណាក់កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោកអភិបាលរងស្រុកចិត្របុរី ត្រូវបានគេចាត់ទុកថា ស្ទើរក្លាយទៅជាសង្គ្រាម ក្រោយពីក្រុមសមត្ថកិច្ចចម្រុះ បានចាប់បង្ក្រាបរថយន្តដឹកឈើ របស់ក្រុមឈ្មួញដុះស្លែដ៏មានឥទ្ធិពល ប្រចាំខេត្តក្រចេះ ហើយក្រុមឈ្មួញបានលើកគ្នាមករារាំងបំរ៉ុងរំដោះយក ឡានឈើមួយគ្រឿងនេះទៅវិញ ។

ទោះជាមានសកម្មភាពរារាំងសមត្ថកិច្ច ក្នុងការអនុវត្តន៍ច្បាប់ លើករណីបង្ក្រាបបទល្មើសព្រៃឈើ កាលពីយប់ថ្ងៃទី១៨ ខែសីហា នៅមុខបន្ទាយយោធាខេត្តរបស់ក្រុមឈ្មួញគឺមិនបានសម្រេចនោះទេ ក្រោយពីមានការចុះអន្តរាគមន៍ ពីសំណាក់លោក ធុច បញ្ជៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដោយមានកម្លាំងនគរបាលជាច្រើននាក់ចូលរួមផងដែរ ហើយសមត្ថកិច្ចបានសម្រេចយករថយន្តដឹកឈើនោះ ទៅរក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើទាំងយប់។

អភិបាលរងស្រុកចិត្របុរី លោក អ៊ួង សម្បត្តិ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាប បានឱ្យដឹងថា ភាពតានតឹងដាក់គ្នារវាង ក្រុមឈ្មួញ ជាមួយសមត្ថកិច្ច ត្រូវបានធូរស្រាឡើងវិញ នៅវេលាម៉ោង ១១យប់ ថ្ងៃទី ១៨ ខែសីហា ក្រោយពីចាប់បង្ក្រាប អស់រយៈពេលជាងពីរម៉ោងរួចមក ។ហើយក្រុមឈ្មួញដែលរារាំងសមត្ថកិច្ចនាយប់នោះ មានគ្នាបីនាក់ ដឹកនាំដោយ ឈ្មោះ ទេព លាងហ៊ុយ ហៅលាងហ៊ុយ ឈ្មោះ ម៉ុង សំបូរ និងម្នាក់ទៀតឈ្មោះ វណ្ណា ហើយក្រុមឈ្មួញទាំងនោះ គឺជាឈ្មួញដុះស្លែប្រចាំខេត្តក្រចេះ។

ក្នុងសកម្មភាពនោះពួកគេបានព្យាយាមបើករថយន្តចំនួន២គ្រឿង ពាំងពីមុខរថយន្ត សមត្ថកិច្ចមេព្រៃ និងរថយន្តលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរីដើម្បីរំដោះ យករថយន្តដឹកឈើមួយគ្រឿងទៅវិញ ខណះដែលរថយន្តដឹកឈើមួយគ្រឿងនេះត្រូវបាន សមត្ថកិច្ចកំពុងតែបើកឆ្ពោះនាំទៅរក្សាទុក តែក៏មិនអាចរំដោះយកបានដូចបំណងនោះទេ។

បើតាមការលើកឡើងពីមន្រ្តីជំនាញបានឲ្យដឹងថា រថយន្តដឹកឈើឡង់គ្រីស័រពណ៌ ខ្មៅមួយគ្រឿងមានផ្ទុកឈើប្រណិតប្រភេទធ្នង់ ពេញប្រៀប ប្រមាណជិតពីរមែត្រគូប ត្រូវបាន លោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី សហការជាមួយនិងមន្រ្តីសង្កាត់រដ្ឋបាលព្រៃ ឈើក្រចេះ ចាប់បង្រ្កាបបាននៅចំនុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី កាលបីយប់ថ្ងៃទី ១៨ សីហា។ ក្រោយពីចាប់បង្រ្កាបបាន រថយន្តដឹកឈើមួយគ្រឿងនេះត្រូវសមត្ថ កិច្ចសម្រេចនាំមករក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីចាត់ការបន្ត។ តែយ៉ាងណាក៏ដោយបន្ទាប់ពីចាប់រឹបអូស និងនាំរថយន្តដឹកឈើមួយ គ្រឿងនេះ មករក្សាទុកនោះ ក្រុមឈ្មួញឈើ បានព្យាយាមបើកមករារាំងក្នុងគោលបំណងរំដោះយករថយន្តដឹកឈើនេះទៅវិញ។ដោយ ក្រុមឈ្មួញឈើទាំងនោះរួមមាន ឈ្មោះទេព លាងហ៊ុយ ហៅលាងហ៊ុយ លោក ម៉ុង សំបូរ និង លោក វណ្ណា បានបើកឡានមកពាំងឲ្យឈប់ និងបានចេញមកស្រែកនិយាយដោយគំរាមមកលើនិងក្រុមមន្រ្តី អនុវត្ត ច្បាប់ដឹកនាំដោយលោកអភិបាលរងស្រុក ក្នុងអកប្បករិយាប្រមាថ មើលងាយមើលថោកដល់ក្រុមសមត្ថកិច្ច ហើយទំនងក្រុមទាំងនោះអាចនិងមានអាវុធប្រើប្រាស់ បានជាក្រុមឈ្មួញមិនខ្លាចសមត្ថកិច្ច។ ចំណែកឯក្រុមមន្រ្តីសមត្ថកិច្ចដែល កំពុងតែអនុវត្តច្បាប់នោះ បានត្រឹមតែបើកភ្នែកឡេមឡឺម ឈរស្ងៀម និងទូរស័ព្ទស្វែងរកកិច្ច អន្តរាគមន៏បន្ថែម និងរាំរាំងមិនឲ្យពួកគេចូលទៅជិតឡានដឹកឈើមួយគ្រឿងនោះ ហើយ។

មជ្ឈដ្ឋានដែលឃើញហេតុការណ៍នេះ ចាត់ទុកថា នេះគឺជាភ្លើ់ងសង្គ្រាម រវាងក្រុមឈ្មួញជាមួយសមត្ថកិច្ច។ បើទោះជាបែបនេះក្តីក៏លោកអ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី បានបញ្ជាក់ឲ្យ ដឹងនៅព្រឹកថ្ងៃទី១៩ សីហា នេះថា លោកមិនមានគម្រោងប្តឹងផ្តល់ទៅក្រុមទាំងនេះទេ ដោយ សារតែការរារាំងរបស់ពួកគេមិនបានបង្កហឹង្សាណាមួយដល់ក្រុមសមត្ថកិច្ច ក៏ដូចជារូប លោកនោះទេ។

មន្រ្តីសង្កាត់រដ្ឋបាលប្រៃឈើក្រចេះ បានឲ្យដឹងថា បន្ទាប់ពីមានការចាប់ឃាត់និងនាំឈើ ទៅរក្សាទុក មេព្រៃបានធ្វើការវាស់វែងលើចំនួនឈើទាំងនេះឃើញថា សុទ្ឋសឹងជាប្រភេទ ឈើប្រណិតធ្នង់ មានប្រមាណជិត២មែត្រគូប។ ហើយករណីនេះមេព្រៃកំពុងតែកសាង សំណុំរឿងដើម្បីចាត់វិធានការបន្ត។
ក្រុមឈ្មួញឈើថ្លើមធំទាំងនេះត្រូវបានគេរាយការណ៍មកថា ពួកគេសុទ្ធតែប្រើប្រាស់អាវុធ នឹងនាំគ្នាមកគំរាមរំដោះឈើ ដោយយកបក្ខពួករបស់ខ្លួនច្រើននាក់មកជាមួយ។ សកម្មភាពនេះជាបទល្មើសបំពានច្បាប់ រារាំងដល់សមត្ថកិច្ចជាស្ថាប័នអនុវត្តច្បាប់កំពុងចុះប្រតិបត្តិការ បង្ក្រាប ។

តំណាងអយ្យការដែលបានដឹកនាំកម្លាំងនគរបាលចុះទៅសម្របសម្រួលការងារនេះ អាចកំណត់មុខសញ្ញាជនល្មើសទាំងនោះដើម្បីឈានដល់ការចាប់ខ្លួន ព្រោះសកម្មភាពរបស់ឈ្មួញខាងលើ បានប្រព្រឹត្តក្នុងបទល្មើសជាក់ស្តែង ពិសេសថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាយ៉ាងតឹងតែងជម្រុញអោយសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ។ ដូច្នេះតំណាងអយ្យការពិតជាដំណើរការនិតិវិធីក្នុងបទល្មើសនេះដើម្បីនាំខ្លួនឈ្មួញឈើជើងខ្លាំងទាំងនេះមកទទួលខុសត្រូវតាមផ្លូវច្បាប់៕ សុខ ខេមរា

2

1

3

4

5

6

7

8

9

10


ចែករំលែក៖