ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយជាង៧ឆ្នាំជំងឺធ្វើទុក្ខដើរឡើងស្ពានជ្រោយចង្វាចាស់បម្រុងលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់មានជំងឺប្រចាំកាយជាង៧ឆ្នាំ ដោយសារជំងឺធ្វើទុក្ខបានដើរឡើងស្ពានជ្រោយចង្វាចាស់ បម្រុង លោតទឹកសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋឃើញ បានទៅប្រាប់ សមត្ថកិច្ចមកនាំខ្លួនទៅប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីសួរនាំរកបងប្អួនមកយកត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងក្រុម១ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា បុរសដែលប៉ងលោតទឹកសម្លាប់ខាងលើមានឈ្មោះស៊ីម សាមឌី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានប្រពន្ធឈ្មោះ យី ស្រីឯម អាយុ២៤ឆ្នាំ មុខរបរកម្មាការនីរោងចក្រ អ្នកទាំងពីរស្នាក់នៅផ្ទះជួលនៅក្នុងភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ ។

ប្រភពពត៌មានពីប្រពន្ធរបស់បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា ប្តីរបស់ខ្លួនមានជំងឺដោយសារដួលម៉ូតូកាលពី៧ឆ្នាំមុន ហើយបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដោយខាងមន្ទីរពេទ្យបានឲ្យថ្នាំលេបរហូតបានប្រាំឆ្នាំមកហើយ ដោយខានលេបថ្នាំជាងពីរឆ្នាំចុងក្រោយនេះ។

ប្រពន្ធបន្តទៀតថា ដោយសារមួយរយះនេះ ប្តីរបស់គាត់ចេះតែធ្វើទុក្ខ យប់ឡើងដេកភ្ញាក់ៗ ហើយធ្វើទុក្ខនៅក្នុងខ្លួន ដោយសារខានលេបថ្នាំយូរពេក ។ ស្រាប់តែនៅរសៀលកើតហេតុ បាត់ប្តីមិនដឹងចេញទៅណា ខណះដល់ពេលកើតហេតុក៏មានខាងមន្រ្តីនគរបាលបានទូរស័ទ្ទទៅប្រាប់ថា ប្តីរបស់ខ្លួនប្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា រួចឲ្យបងប្អូនមកយកប្តីរបស់ខ្លួននៅប៉ុស្តិ៍ជ្រោយចង្វាត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ

image3

image2
image1


ចែករំលែក៖