ព័ត៌មានទាន់ហេតុការណ៍៖

សពដែលឃាតករឹតកនិងវាយក្បាលសម្លាប់បោះចោលក្នុងព្រៃជាមន្ដ្រីមន្ទីរធម្មការខេត្ដកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ដកំពង់ឆ្នាំង ៖ សាកសពដែល ត្រូវឃាតករឹតកនិងវាយក្បាលសម្លាប់ នោះនៅពេលនេះគេបានស្គាល់អត្ដ សញ្ញាណ ហើយគឺជាមន្ដ្រីមន្ទីរធម្មការនិង សាសនាខេត្ដកំពង់ឆ្នាំងជាគ្រូពុទ្ធិកសាលាខេមររង្សី ។

សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៥ ក្រុមគ្រួសារ ដែលបាត់សមាជិកនោះបានទៅពិនិត្យ សាកសពនិងសន្មតថា ជាសាកសព របស់ក្រុមគ្រួសារខ្លួន ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា សាក សពដែលគេប្លន់យកម៉ូតូនេះឈ្មោះ យ៉ាត សុជាតិ អាយុ២៨ឆ្នាំ ជាមន្ដ្រីមន្ទីរធម្មការ និងសាសនាខេត្ដកំពង់ឆ្នាំងជាគ្រូបង្ហាត់ នៅសាលាពុទ្ធិកខេមររង្សី មានស្រុក កំណើតនៅភូមិចំការចេក ឃុំចោងម៉ោង ស្រុកទឹកផុស បច្ចុប្បន្នស្នាក់នៅជាមួយ ម្ដាយធំក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរង គ្រោះទើបតែរៀបការមានប្រពន្ធឈ្មោះ យិន សុគន្ធា អាយុ២១ឆ្នាំ នៅស្រុក ត្រាំកក់ ខេត្ដតាកែវ ។ ការកំណត់ចំណាំ របស់ក្រុមគ្រួសារដោយសារចំណាំមានខ្សែចង្កេះធ្វើពីប្រាក់និងចិញ្ចៀនបា្លទីន មួយវង់ ។

ក្រុមគ្រួសារបានឱ្យដឹងថា គាត់បាន ដឹងព័ត៌មាននេះតាមរយៈការផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកដែល បានផ្សាយថា សាកសពបានបាត់ពីផ្ទះ តាំងពីល្ងាចថ្ងៃទី១៦ ខែសីហាមកម្ល៉េះ មិនឃើញត្រឡប់មកផ្ទះនិងបានសួរនាំ ទៅប្រពន្ធនៅខេត្ដតាកែវក៏អត់ដឹងទៀត ទើបឃើញព័ត៌មានផ្សាយក៏ឆោឡោមកសួរសមត្ថកិច្ចនិងបានចុះទៅកន្លែង កើតហេតុទើបដឹងថាសាកសពដែល ឃាតកសម្លាប់ជាប្ដីនិងជាក្មួយរបស់ ក្រុមគ្រួសារ ។

ជានិច្ចកាលជនរងគ្រោះក្រៅពីធ្វើ ការងាររដ្ឋពេលទំនេរតែងតែឆ្លៀតរត់ ម៉ូតូឌុបហើយតាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ បានបាត់ដំណឹងឈឹងតែម្ដង ទូរស័ព្ទក៏មិនចូលទៀត ។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណី នេះជាករណីប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលជនរង គ្រោះជិះ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដើរទៅស្ទូងស្រូវ បានប្រទះឃើញសាកសពបុរសម្នាក់មាន សភាពហើមនិងធុំក្លិនស្អុយទៅហើយនៅ ក្នុងព្រៃ ស្ថិតនៅចំណុចព្រៃស្ដុក ក្នុងភូមិ ក្រោលជី ឃុំពពេល ស្រុកបរិបូរណ៍ដោយ មានស្នាមរឹតកនិងរបួសបែកក្បាល ។

នៅថ្ងៃដែលគេប្រទះឃើញសាកសពសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍បានឱ្យដឹងថា សាកសពជនរងគ្រោះមាន សម្បុរ ស្រអែម សក់ស្លូត ពាក់អាវឆ្នូត ពណ៌ស និងស្លៀកខោជើងវែងពណ៌ខ្មៅ មានអាយុប្រហែល៣០ឆ្នាំ ហើយសាក សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញពេលដែលពួកគាត់ដើរទៅស្ទូងស្រូវ ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានឱ្យដឹងថា ជនរងគ្រោះអាចស្លាប់ក្នុងចន្លោះ ម៉ោង៩ទៅ១១យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៥ ព្រោះសាកសពមានសភាព ហើមនិងមានក្លិនខ្លះៗទៅហើយ ។ នៅ លើខ្លួនសាកសពគេបានរកឃើញមានស្នាមរឹតកនិងមានស្នាមវាយឱ្យបែក ក្បាលផ្នែកខាងក្រោយ ។ នៅចង្កេះជនរង គ្រោះមានខ្សែចង្កេះធ្វើពីប្រាក់មួយខ្សែ និងនៅម្រាមដៃមានពាក់ចិញ្ចៀនដាំ ត្បូងមួយវង់ ។

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយនិងក្រុម គ្រួសារជនរងគ្រោះបាត់ជនរងគ្រោះ ហើយមានការសង្ស័យក៏មកកាន់កន្លែង កើតហេតុនៅព្រឹកថ្ងៃខាងលើហើយនៅ ពេលសមត្ថកិច្ចគាស់ពិនិត្យសាកសព ឡើងវិញទើបដឹងថា ជនរងគ្រោះជាសាច់ ញាតិនិងប្ដីរបស់ខ្លួន ៕ ចន្ថា

kchan

kchan


ចែករំលែក៖