ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនធ្វើសមយុទ្ធជាមួយហ្វីលីពីននិងចាក់ប្រេងសម្រាប់នាវាចម្បាំងអាមេរិកទៅកាន់វៀតណាម

ចែករំលែក៖

ជប៉ុននិងអាមេរិកកំពុងតែលេចធ្លោដូចជាប្រទេសក្រៅតំបន់ជ្រៀតជ្រែក ចូលក្នុងវិបត្ដិនៅដែនសមុទ្រចិនភាគខាង ត្បូងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ពេលកន្លងមកថ្មីៗជប៉ុនបានចូលរួម យ៉ាងជ្រៅនៅក្នុងវិបត្ដិដែនសមុទ្រចិន ភាគខាងត្បូង ដោយជប៉ុនបានបញ្ជូន កម្លាំងទាហានចូលរួមធ្វើសមយុទ្ធជា មួយហ្វីលីពីននិងអាមេរិក។ ចំណុចដែល ចាប់អារម្មណ៍នាពេលនេះ គឺកម្លាំងទា ហានជើងទឹកជប៉ុនដែលមានវត្ដមាន នៅដែនសមុទ្រSubic បានជួយបំពេញ ថាមពលដល់នាវាពេទ្យMercy របស់ ទាហានជើងទឹកអាមេរិកដែលកំពុងធ្វើ ដំណើរទៅកាន់ប្រទេសវៀតណាម។ នេះ ជាលើកទីមួយហើយដែលកម្លាំងទាហានជប៉ុនបញ្ចូននាវាទៅចូលរួមធ្វើសមយុទ្ធនិងជួយសង្គ្រោះនៅដែនសមុទ្រចិនភាគខាងត្បូង។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានលោកCharles Williams មេ បញ្ជាការកងទ័ពអាមេរិកប្រចំានៅ តំបន់អាស៊ីប៉ាស៊ីហ្វិកបញ្ជាក់ថា ការធ្វើ សមយុទ្ធទ្វេភាគីរវាងអាមេរិកនឹងហ្វី លីពីនពេលនេះក្លាយជាត្រីភាគី ដោយ មានកម្លាំងទាហានជប៉ុនចូលរួមផងដែរ។

ចំពោះលោកWilliams វត្ដមានរបស់ មេទ័ពជើងទឹកជប៉ុនលោកKatsutoshi Kawano នៅក្នុងការធ្វើសមយុទ្ធត្រីភាគី នៅដែនសមុទ្រ Subic បានបង្ហាញយ៉ាង ច្បាស់ពីការប្ដេជ្ញារបស់ទីក្រុងតូក្យូក្នុងការ ជ្រៀតជ្រែកចូលក្នុងវិបត្ដិនៅដែនសមុទ្រចិនភាគខាងត្បូង ចូលរួមជាមួយអាមេ រិកយាមល្បាតនៅទីនោះ។
សកម្មភាពរបស់ជប៉ុនបានធ្វើឱ្យចិន ព្រួយបារម្ភយ៉ាងខ្លាំង ជប៉ុន និងអាមេរិក អាចរារាំងនូវគោលដៅពង្រីកអំណាច របស់ចិននៅដែនសមុទ្រចិនភាគខាង ត្បូង។ មិនត្រឹមតែប៉ុណ្ណោះអាចធ្វើឱ្យ ប្រទេសដែលមានវិវាទជាមួយចិនហ៊ានក្រោកឈរឡើងប្រឆាំងចិនដោយបើក ចំហរក្នុងពេលដែលមានអាមេរិក និង ជប៉ុនធ្វើជាខ្នងបង្អែកដ៏រឹងមាំហើយនោះ។

កន្លងមកជប៉ុនបានផ្ដល់ជំនួយជាច្រើន ដល់ប្រទេសដែលមានវិវាទជាមួយចិន ដើម្បីអូសទាញប្រទេសទាំងនោះគាំទ្រ គោលនយោបាយជប៉ុនក្នុងការប្រឆាំង ចិន។

ចាប់តាំងពីជប៉ុនធ្វើការផ្លាស់ប្ដូរទ្រង់ ទ្រាយធំរបស់ជប៉ុនក្នុងការអនុវត្ដគោលនយោបាយការបរទេស និងការពារជាតិមក រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ ទ្រឹស្ដីយោធា ដោយអនុញ្ញាតឱ្យប្រើប្រាស់ កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាម នៅបរទេស ក្រោយរយៈពេលជាច្រើន ឆ្នាំ ដែលបាននៅស្ងៀម ហើយពេល នេះជប៉ុន ក៏បានទាមទារប្រជុំកោះគូរីល ផងដែរ។ ទន្ទឹមនឹងនេះក្រោមការជួយ ជ្រោមជ្រែងពីអាមេរិកទីក្រុងតូក្យូកំពុង តែឡើងគម្រោងទប់ទល់ជាមួយចិនពេល មានសង្គ្រាមកើតឡើង ដោយសារតែ វិវាទប្រជុំកោះសេនកាគូ។

សកម្មភាពកែទម្រង់ប្រព័ន្ធយោធា របស់នាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ពិសេសគឺការកែទម្រង់រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យកម្លាំងទាហានជប៉ុនអាច ចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបានដោយស្វ័យប្រវត្ដិមិនមែនជាទាហាន ការពារដូចកាលពីមុនឡើយ ៕

sathy (1)

sathy (2)

sathy (3)


ចែករំលែក៖