ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ត្រាំធ្វើឱ្យយុវជនរាប់លាននាក់ដែលរស់នៅអាមេរិកមិនទាន់ស្របច្បាប់មានសុបិនអាក្រក់

ចែករំលែក៖

នៅពេលនេះយុវជនដែលមកពីគ្រប់ទិសទីជុំវិញពិភពលោក ពិសេសនៅ តំបន់អាមេរិកឡាទីនកំពុងតែសុបិន អាក្រក់ជារៀងរាល់យប់ដោយសារតែ បុគ្គលឈ្មោះដូណាល់ត្រាំ ជាបេក្ខភាព ប្រធានាធិបតីអាមេរិកលេចធ្លោជាងគេក្នុងគណបក្សសាធារណរដ្ឋ ។ នៅក្នុងការ ឃោសនាស្វែងរកសំឡេងគាំទ្រមហា សេដ្ឋីអចលនទ្រព្យបានប្រកាសថានឹង បណ្ដេញជនអន្ដោប្រវេសន៍ខុសច្បាប់ ទាំងអស់ចេញពីអាមេរិក ។

ជារៀងរាល់យប់យុវជនអាមេរិកឡាទីនជាច្រើននាក់ដែលកំពុងរស់នៅលើ ទឹកដីអាមេរិកមានសុបិនអាក្រក់ដោយសារតែបុគ្គលដូណាលត្រាំ ។ តាមសារ ព័ត៌មាន New York times ចាប់តាំង ពីចូលរួមប្រកួតប្រជែងចូលកាន់តំណែងនៅសេតវិមានលោកដូណាលត្រាំបាន ប្រកាសធ្វើឱ្យជនអន្ដោប្រវេសន៍រាប់លាន នាក់មិនសម្បាយចិត្ដក្នុងនោះមានជន ជាតិមិចស៊ីកូជាដើម។

ក្នុងខ្សែភ្នែកជនអន្ដោប្រវេសន៍រូប ភាពលោកដូណាលត្រាំដូចជា“បិសាច”កំពុងគំរាមកំហែងជីវិតរស់នៅរបស់ ពួកគេជារៀងរាល់ថ្ងៃ ។ យុវវ័យនៅក្នុង គ្រួសារដែលមិនទាន់មានច្បាប់រស់នៅ លើទឹកដីអាមេរិកបានស្ដាប់ដោយផ្ទាល់ ត្រចៀកនូវការគំរាមកំហែងបណ្ដេញ ពួគគេចេញពីទឹកដីអាមេរិក។ នៅក្នុង ខ្សែភ្នែកយុវវ័យរស់នៅក្នុងតំបន់ Lyn -wood ដែលភាគច្រើនជាជនអន្ដោ ប្រវេសន៍ខុសច្បាប់ធ្វើការនៅទីនោះ បង្ហាញពីការមិនពេញចិត្ដទៅនឹងបេក្ខ ភាពប្រធានាធិបតីអាមេរិកដូណាលត្រាំ។ នៅពេលនេះជនអន្ដោប្រវេសន៍ក្លាយជាមនុស្សអាក្រក់រស់នៅលើទឹកដីអាមេរិក ប្រឈមមុខគេបណ្ដេញចេញគ្រប់ពេល វេលា ។

ប្រសិនបើលោកដូណាលត្រាំជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិក ស្មារតី ជនអន្ដោប្រវេសន៍ដែលរស់នៅអាមេរិក ពិតជាមិនអាចដេកលក់ស្កប់នោះឡើយដោយមិនដឹងថា ត្រូវវិលត្រឡប់ទៅ ស្រុកវិញក្នុងពេលណានោះទេ ។

ប៉ុន្ដែក្រុមអ្នកវិភាគបានអះអាងថា ការប្រឆាំងនឹងជនអន្ដោប្រវេសន៍របស់ លោកដូណាលត្រាំបានធ្វើឱ្យលោកត្រូវ បាត់បង់សំឡេងគាំទ្រជាច្រើន ពិសេស គឺជនជាតិអាមេរិកដែលមិនមានដើម កំណើតនៅអាមេរិករាប់សិបលាននាក់ មិនគាំទ្រដល់គោលនយោបាយរបស់ លោក ។

ការប្រកាសរបស់ដូណាត្រាំលោក បានធ្វើឱ្យបាត់បង់សំឡេងគាំទ្ររូបលោកយ៉ាងច្រើន។ គួររំលឹកផងដែរថា លោក អូបាម៉ាជាប់ឆ្នោតប្រធានាធិបតីអាមេ រិកគឺដោយសារតែជនអន្ដោប្រវេសន៍ ស្ទើរតែទាំងអស់បោះឆ្នោតគាំទ្រដោយសារតែលោកមានគោលនយោបាយគាំ ទ្រដល់ជនអន្ដោប្រវេសន៍ ៕

thisa (1)

thisa (2)


ចែករំលែក៖