ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ អំពើហិង្សាសម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗជុំវិញពិភពលោក

ចែករំលែក៖

បច្ចុប្បន្នអំពើហិង្សាពាក់ព័ន្ធរឿង នយោបាយបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗពិសេសអំពើហិង្សានៅ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។ អំពើ ហិង្សាភាគច្រើនកើតឡើងដោយសារ តែការប្រកាន់បក្សពួក អំពើពុករលួយ និងវិបត្ដិសេដ្ឋកិច្ចធ្វើឱ្យមនុស្សជាច្រើន ដែលបាត់បង់ផលប្រយោជន៍ក្រោកឈរ ឡើងប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។

តាមការសន្និដ្ឋានអំពើហិង្សាភាគ ច្រើនកើតឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រនៅអាស៊ីអាហ្វ្រិក និង មជ្ឈិមបូព៌ា។ ក្រៅពីអំពើហិង្សានយោ បាយនៅមានអំពើហិង្សាក្នុងគ្រួសារសម្លាប់ មុស្សមិនតិចដែរក្នុងមួយឆ្នាំៗ។ តាម លទ្ធផលរបស់អង្គការសុខភាពពិភព លោក អំពើហិង្សាក្នុងគ្រួសារ សង្គម និង នយោបាយបានសម្លាប់មនុស្សរាប់លាននិងជាង១ពាន់លាននាក់រងផលប៉ះពាល់ក្នុងមួយឆ្នាំៗ។

ការពិតមួយបង្កឱ្យមានភាពសោក សៅនៅសម័យកាលសាកលភាវូបនីយកម្មការគោរព សិទ្ធិមនុស្ស ប៉ុន្ដែនៅមាន ពលរដ្ឋរហូតដល់ជាង១ពាន់លាននាក់ ក្នុងចំណោមពលរដ្ឋ ជាង៧ពាន់លាននាក់ លើពិភពលោកកំពុងរស់នៅក្នុងស្ថានភាព ធ្វើទុក្ខបុកម្នេញរងគ្រោះដោយអំពើហិង្សា ក្រោមរូបភាពផ្សេងៗ។
តួលេខខាងលើត្រូវបានអង្គការសុខ ភាពពិភពលោក WHO ប្រកាសនៅក្នុង សបា្ដហ៍នេះស្ដីអំពីរបាយការណ៍ពាក់ព័ន្ធអំពើហិង្សានៅលើពិភពលោក។ របាយ ការណ៍បានបង្ហាញឱ្យឃើញថា ចំនួនពល រដ្ឋជាង១ពាន់នាក់ដែលរងការប្រើហិង្សាកើតឡើងនៅ១៣៣ប្រទេស ជុំវិញពិភព លោក។ ក្នុងរបាយការណ៍នោះ អ្នកឯក ទេសWHO បានអំពាវនាវដល់សហគមន៍ អន្ដរជាតិឱ្យមានសកម្មភាពជាងនេះក្នុងការរារាំងអំពើហិង្សា ក្រោមរូបភាព ផ្សេងៗ ហើយជនរងគ្រោះភាគច្រើន ជាស្ដ្រី មនុស្សចាស់ និង កុមារ ។

នៅប្រទេសជាច្រើនស្ថានភាពហិង្សា មិនត្រូវបានដាក់បញ្ចូលក្នុងច្បាប់គ្រប់ គ្រងប្រទេសនោះឡើយ។ និយាយមួយ បែបទៀត ច្បាប់នៅក្នុងប្រទេសនោះ មិនបានការពារដល់ស្ដ្រី មនុស្សចាស់ និងកុមារ ទើបពួកគាត់ងាយរងអំពើហិង្សា ក្នុងគ្រួសារ ។

សារព័ត៌មារបស់រុស្ស៊ី កាលពីថ្ងៃទី១២ ខែធ្នូ បានដកស្រង់របាយការណ៍របស់អង្គ ការសុខភាពពិភពលោកបញ្ជាក់ថា ពលរដ្ឋ នៅលើពិភពលោកដល់ទៅ១,៣លាននាក់ ស្លាប់ក្នុង១ឆ្នាំៗដោយអំពើហិង្សាក្រោម រូបភាពផ្សេងៗគ្នាស្មើ២,៥ភាគរយចំនួន អ្នកស្លាប់នៅលើពិភពលោក។ របាយ ការណ៍ដដែល ដែលមាន២៧៤ទំព័របាន លើកឡើងពីប្រទេស១៣៣នៅជុំវិញពិភព លោក ដោយនៅក្នុងប្រទេសទាំងនោះ ក្នុងចំណោមកុមារ៤នាក់មានម្នាក់រង ការប្រើអំពើហិង្សានៅក្នុងគ្រួសារ។ ចំណែកស្ដ្រី៥នាក់វិញ ក៏មានម្នាក់ជួប នូវរឿងអភព្វដោយត្រូវគេចាប់រំលោភតាមរូបភាពហិង្សា។ ស្ដ្រីម្នាក់ក្នុងចំណោម ៣នាក់ដែលទើបតែពេញវ័យ តែងតែ រងការបៀតបៀនកេងប្រវ័ញ្ចផ្លូវភេទ ដោយប្រុសស្នេហ៍ ឬក៏ប្ដីរបស់នាងតែ ម្ដង។ ចំណែកមនុស្សមានវ័យចំណាស់ វិញក្នុងចំណោមមនុស្ស១៧នាក់មានម្នាក់ ទទួលរងទុក្ខវេទនាមិនខុសអ្វីពីការប្រើ ហិង្សានោះឡើយ។ ចាប់តាំងពីឆ្នាំ២០០០ មកទល់ឆ្នាំ២០១២ ចំនួនអ្នកស្លាប់ដោយ អំពើហិង្សានៅលើពិភពលោកបានថយ ចុះ១៦ភាគរយ។ ប៉ុន្ដែតួលេខនោះមិនធ្វើ ឱ្យពិភពលោកមានមោទនភាពឡើយ ដោយសារតែនៅមានអំពើហិង្សាជា ច្រើនបង្កក្ដីព្រួយបារម្ភជាខ្លាំង។ នៅឆ្នាំ ២០១២ទូទាំងពិភពលោកមានពលរដ្ឋ ៤៧៥ពាន់នាក់ស្លាប់ដោយអំពើហិង្សា។ ចំនួនជនរងគ្រោះដែលត្រូវគេសម្លាប់ ក៏កើនឡើងខ្ពស់ឈរលំដាប់ទី៣ ដែល មានវ័យចាប់ពី១៥ដល់៤០ឆ្នាំ។

របាយការណ៍ខាងលើបានបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែពល រដ្ឋដែលធ្លាប់ទទួលរងនូវអំពើហិង្សា ប្រែក្លាយទៅជាមនុស្សបាត់សតិសម្ប ជញ្ជៈ ប្រែក្លាយជាមនុស្សញៀនស្រា ញៀនគ្រឿងញៀន។ អំពើហិង្សាធ្វើឱ្យ ប៉ះពាល់សុខភាពបន្ដពូជ ការពពោះ ដែល ខ្លួនមិនចង់បានបង្កការឆ្លងរាលដាលនៃ វីរុសហ៊ីវ អេដស៍ និងជំងឺជាច្រើនដែល ឆ្លងរាលដាលតាមរយៈការរួមភេទ។ អំពើហិង្សាក៏ជាមូលហេតុធ្វើឱ្យមនុស្ស ជាច្រើនធ្លាក់ក្នុងស្ថានភាព ញៀនបារី ញៀនស្រា និងខ្ជិលធ្វើសកម្មភាពចលនា រាងកាយធ្វើឱ្យសរីរៈធ្វើសកម្មភាពយឺត យ៉ាវ ។

របាយការណ៍ខាងលើក៏បានលើកឡើងពីវិធានការមួយចំនួនសម្រាប់ទប់ស្កាត់អំពើហិង្សាក្នុងនោះមានកម្មវិធីបណ្ដុះ បណ្ដាលសម្រាប់ឪពុកម្ដាយ អាណាព្យា បាលឱ្យយល់ដឹងថា ត្រូវធ្វើយ៉ាងណា ដើម្បីបំពេញកាតព្វកិច្ចចិញ្ចឹមមើលថែកូនចៅមើលថែឪពុកម្ដាយចាស់ជរា ឱ្យស័ក្ដិសមជាកូនល្អ ឪពុកម្ដាយល្អ។ ចំណុចទាំងនោះនឹងជួយឱ្យការប្រើអំពើហិង្សាទៅលើកុមារថយចុះ ក៏ដូចជាការ ធ្វើព្រងើយកន្ដើយសោះកក្រោះទៅលើ មនុស្សចាស់ ដែលត្រូវការមើលថែដូច ក្មេងៗផងដែរ ក៏ត្រូវថយចុះដូចគ្នា។ បណ្ដុះបណ្ដាលយុវជនឱ្យយល់ដឹងថា ការ ប្រើហិង្សាមិនមែនជាវិធីសាស្ដ្រល្អសម្រាប់ កាត់បន្ថយអាការធុញថប់ឬស្ដ្រេសជា ដើម ។

ប្រទេសក្នុងតំបន់អឺរ៉ុប ដែលមាន ពលរដ្ឋរកចំណូលបានខ្ពស់ប្រចាំថ្ងៃគួរ ជួយឱ្យការប្រើអំពើហិង្សាកាត់បន្ថយ។ ប៉ុន្ដែប្រសិនបើមានហិង្សាកើតឡើង បែរទៅជាធ្ងន់ជាងប្រទេសដែលមានប្រាក់ ចំណូលទាបដោយសារតែការលាក់លៀម មិនបញ្ចេញគេដឹង ។

របាយការណ៍ក៏បានលើកឡើងថា ក្នុងចំណោមប្រទេស១៣៣ ក៏មាន៨០ ប្រទេសបានអនុម័តច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ ហាមប្រាមការ ប្រើអំពើហិង្សាក្នុងគ្រួសារហាមយកអាវុធ ទៅសាលារៀនហាម គំរាមកំហែងមនុស្ស ចាស់ជាដើម។ ក្នុងចំណោមប្រទេស ដែលចេញច្បាប់នោះមានប្រមាណពាក់ កណ្ដាលប៉ុណ្ណោះដែលគោរពច្បាប់ខ្ជប់ ខ្ជួន ចំណែកពាក់កណ្ដាលទៀតមិនអនុវត្ដន៍ ពេញលេញឡើយ ។

តាមរយៈការណ៍ស្រាវជ្រាវរបស់មជ្ឈ មណ្ឌលស្រាវជ្រាវអន្ដរជាតិស្ដីពីអំពើ ហិង្សាក្នុងគ្រួសារអំពើហិង្សានយោបាយក្នុងរយៈពេល១១ខែឆ្នាំ២០១៤ មានពល រដ្ឋដល់ទៅ៥.០៤២នាក់នៅ១៥ ប្រទេស ត្រូវក្រុមឧទ្ទាមសម្លាប់។ ក្នុងចំណោម ពលរដ្ឋទាំងនោះមាន៣០ភាគរយជាពលរដ្ឋស្លូតត្រង់ភាគច្រើននៅអ៊ីរ៉ាក់ និង ស៊ីរីដែលជាទីកន្លែងក្រុមអ៊ិិស្លាមបង្កើតរដ្ឋធ្វើសកម្មភាព ៕

dwr

sa


ចែករំលែក៖