ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃផ្តល់រង្វាន់១លានបាតដល់បុគ្គលណាដែលជួបជនវាយប្រហារគ្រាប់បែក

ចែករំលែក៖

ប៉ូលិសថៃបានសម្រេចផ្តល់រង្វាន់មួយលានបាត (ប្រហែល ៣ម៉ឺនដុល្លារ)ដល់បុគ្គណាដែលអាចផ្តល់ព័ត៌មានពាក់ព័ន្ធពីជនវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាង២០នាក់ និង១២៥នាក់រងរបួស។ ជនសង្ស័យពាក់អាវពណ៌លឿងដែលប៉ូលិសថៃតាមប្រមាណរយៈពេលកន្លងមក។

ពេលនេះប៉ូលិសថៃកំពុងតែតាមចាប់ខ្លួនបុរសម្នាក់មើលទៅដូចជាជនជាតិ មកពីតំបន់មជ្ឈិម បូព៌ាពាក់អាវពណ៌លឿង ដែលកាមរ៉ាសុវត្ថិភាពចាប់រូបបាន។ បុរសសង្ស័យខាងលើពាក់សាកាដូនៅពីក្រោយខ្នង មុនពេលមានការផ្ទុះកើតឡើងសម្លាប់មនុស្សរួចមក បុរសនោះដើរដោយខ្លួនទទេគ្មានសាកាដូនោះឡើយ ។

ប៉ូលិសថៃសន្និដ្ឋានថាជនពាក់អាវពណ៌លឿង ជាអ្នកវាយប្រហារគ្រាប់បែកអត្តឃាត៥០ភាគរយ។ តាមប៉ូលិសថៃ បុរសខាងលើដើរជុំវិញព្រះវិហារក្រោយមកក៏អង្គុយកៅអីថ្មដាក់សាកាដូចុះ រួចធ្វើភ្លេចក៏ដើរចេញទៅ។ ក្រោយពេលចាក់ចេញបានមួយសន្ទុះក៏មានការផ្ទុះកើតឡើងតែម្តង ៕

dse

vunobombangkok(2)


ចែករំលែក៖