ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំសណ្តោងកន្ទុយរ៉ឺម៉កដាច់កង់បុកជាមួយម៉ូតូរងរបួសធ្ងន់ម្នាក់ នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ មានមនុស្សម្នាក់របួសធ្ងន់ បាក់ជើងស្តាំ ពេលរថយន្តធុនធំបានដាច់កង់កន្ទុយរ៉ឺម៉កបុកម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៩ ខែសីហា នៅបណ្តោយផ្លូវលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៦និងលេខ៣៧ ចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

លោកដួង តេង អធិការស្រុកបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយរថយន្តម៉ាក KAMAZ ពណ៍បៃតងខ្ចី ពាក់ស្លាកលេខ ក ១៨៦៩ ភព៣ ប្រភេទដឹកទំនិញធុនធំសណ្តោងកន្ទុយរ៉ឺម៉ករបស់ក្រុមហ៊ុនថុងហួត (ក្រោយកើតហេតុ អ្នកបើកបរគេចខ្លួនបាត់) ។

លោកអធិការបន្តថា រថយន្តខាងលើបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចខាងលើបានដាច់កង់រ៉ឺម៉កសណ្តោងខាងមុខផ្នែកខាងឆ្វេង ទៅបុកម៉ូតូកូរ៉េពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១N ០៧៥២ បើកបរបញ្ច្រាស់គ្នា ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងខាងស្តាំ ឈ្មោះឪ ពូន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

លោកអធិការបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធី ៕

23

s2

2q

e4


ចែករំលែក៖