ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួនជនជាតិវៀត៣នាក់ ក្នុងចំណោម៧នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម3នាក់ ក្នុងចំណោម7នាក់ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នាំខ្លួនទៅសាកសួរ ក្រោយពីត្រួតពិនិត្យឃើញគ្មានលិខិតស្នាមជាប់ខ្លួន និងប៉ាស្ព័រហួសសុពលភាព។

ហេតុការណ៍ចុះប្រតិបតិការខាងលើកាលពីម៉ោង15និង45នាទី ថ្ងៃទី19 ខែសីហា ឆ្នាំ2015 នៅចំណុចសិប្បកម្មកែឆ្នៃគ្រឿងសង្ហារិម ផ្លូវ1970 ក្រុម9 ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំពោះជនឃាតិវៀតណាមដែលនាំខ្លួនយកទៅសាកសួរ ទី1ឈ្មោះ ដូរ វ័ងជុងភេទប្រុស អាយុ58ឆ្នាំ ទី2ឈ្មោះ ដូរ វ័ងហា ភេទប្រុស អាយុ49ឆ្នាំ ទាំង2នាក់ស្នាក់នៅផ្ទះជួលនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជាជាងឈើ គ្មានឯកសារនៅជាប់ខ្លួន ។ ទី3ឈ្មោះ ក្វៀត អាយុ 32ឆ្នាំ មុខរបរជាងឈើស្នាក់នៅទីតាំងខាងលើមានប៉ាស្ព័រហួសសុពលភាព ។

ចំណែកជនជាតិវៀតណាម4នាក់ទៀតមានប៉ាស្ព័រត្រឹមត្រូវតែគ្មាន ឯកសារច្បាប់ធ្វើការងារក្នុង ប្រទេសដោយគ្មានលិខិតស្នាមបណ្តោះអាសន្នចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រាន់តែធ្វើការណែរនាំ និងសុំអោយម្ចាស់ទីតាំងទៅសុំលិខិតស្នាមខាងលើ ។

ដោយឡែក3នាក់ខាងលើបានបញ្ជូនយកទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ៕ តុង សីហា

hsdi

siha

seih

hasei


ចែករំលែក៖