ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការរឿងពាក់ពន្ធ័គ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ យុវជន២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង8និង30យប់ ថ្ងៃទី18 ខែសីហា ឆ្នាំ2015 ស្ថិតនៅចំណុច ភូមិត្រពាំងឫស្សី ឃុំរការពប្រាំ ស្រុក ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ ត្រី ឡុង សារិន អធិការ រងស្រុកត្បូងឃ្មុំបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ មូលដ្ឋានបានធ្វើសកម្មភាពល្បាតឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅចំណុច កើតហេតុខាងលើបានប្រទះឃើញជនសង្ស័យចំនួន2 នាក់ជិះម៉ូតូ មួយគ្រឿងពីលិចទៅកើត ពេលនោះកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររក ឃើញម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនមួយកញ្ចប់រួចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំ ។

លោកបានបញ្ជាក់បន្តថា ជនសង្ស័យទាំងពីរនាក់ ទី1 ឈ្មោះអូន លាងអេង អាយុ
18 ឆ្នាំ នៅភូមិច័ន្ទ និមិត្ត ឃុំរការពប្រាំ ស្រុក ខេត្តត្បូងឃ្មុំ និងទី2 ឈ្មោះ ហ៊ុន សុភ័ក្រ អាយុ21 ឆ្នាំ នៅភូមិ ដងអូរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ បច្ចុប្បន្នជាកម្មករផ្សាដែក នៅភូមិ ឃុំកើតហេតុខាងលើ ។

រហូតមកដល់ថ្ងៃទី19 ខែសីហា យុវជន សង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ថ្នាំញៀន ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកំពង់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការ តាមនីតិវិធីនៃច្បាប់ ៕ វណ្ណះ

IMG_2262

IMG_2261

IMG_2264

IMG_2263


ចែករំលែក៖