ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដេញប្រមាញ់រថយន្តដឹកបទល្មើសកូនត្រីឆ្តោរត្រូវរថយន្តបិទគូថបំបុកធ្លាក់ពីស្ពានជាច្រើនត្រឡប់ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តដឹកបទល្មើសសេដ្ឋកិច្ច ដឹកកូនត្រីឆ្តោរមួយគ្រឿង រួមជាមួយរថយន្តប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមួយគ្រឿងទៀតបានធ្លាក់ពីថ្នល់ជាតិចុះផឹកទឹកស្រែ បន្ទាប់ពីបានរត់គេច និងការដេញតាមប្រមាញ់គ្នា ហើយត្រូវរថយន្តក្រុមល្មើសតាមបិទគូថដេញបំបុក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចស្ពានខ្ពស់ ចន្លោះភូមិទួលម្កាក់ និងភូមិសាលាគំរូ ក្រុងពោធិ៍សាត់ ។

ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាកទួរីស ដឹកត្រីឆ្តោរខុសច្បាប់បានធ្លាក់នៅចំណុចម្ខាងផ្លូវស្ថិតនៅក្នុងភូមិសាលាគំរូ សង្កាត់ព្រែកលី ។ ចំណែករថយន្តមួយគ្រឿងទៀតជារបស់ក្រុមសមត្ថកិច្ចប្រឆាំងបទល្មើសដែលបើកដេញតាមចាប់នោះ ត្រូវរថយន្តឡិចស៊ីសដែលបើកតាមបិទគូថពីក្រោយរថយន្តទួរីសដឹកកូនត្រិឆ្តោរបំបុកនៅចំណុចបណ្តាលស្ពានបណ្តាលឲ្យបាក់បង្កាន់ដៃស្ពានជាច្រើនផ្ទាំង ហើយក្រឡាប់ធ្លាក់ទឹកជាច្រើនត្រឡប់ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលៀប ក្រុង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បន្តថា រថយន្តរបស់សមត្ថកិច្ចបានដេញរថយន្តដឹកបទល្មើសចេញពីចំណុចស្រុកក្រគរ ខេត្តពោធិ៍សាត់មកម្ល៉េះ លុះមកដល់ចំណុចកើតហេតុ រថយន្តទួរីសដឹកបទល្មើសបានជ្រុលធ្លាក់ពីផ្លូវជាតិ ។ ចំណែករថយន្តប៉ូលិសវិញត្រូវរថយន្តឡិចស៊ីសរបស់ក្រុមល្មើសបើកតាមបិទគូថនោះ បុកចំនៅកណ្តាលស្ពានបណ្តាលឲ្យបាក់បង្កាន់ដៃស្ពានអស់ជាច្រើនផ្ទាំង ហើយធ្លាក់ជាច្រើនត្រឡប់ ៕

11

22

54

44

55

333

w332


ចែករំលែក៖