ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារសង្កាត់ទឹកល្អក់១ម្នាក់ស្លាប់នៅមុខហាងមាសពេជ្រហង្សមាសដោយសារខ្យល់គ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅខាងមុខហាងមាសពេជ្រហង្សមាស ផ្ទះលេខ៤៩២,៤៩៤ ផ្លូវម៉ៅសេទុង ភូមិ១៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារករណីខ្យល់គ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ។

បុរសរងគ្រោះឈ្មោះ ទ្រី ណារីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រជាការពារសង្កាត់ទឹកល្អក់១ មានស្រុកកំណើត នៅភូមិព្រែកឈ្មោះ ឃុំតាសរ ស្រុកពារាំង ខេត្តព្រៃវែង ។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារករណីខ្យល់គ ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅឯភូមិអង្គ ឃុំជាងដែកស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ផ្ទះខាងប្រពន្ធ) ៕

rew

65

12

23


ចែករំលែក៖