ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបផងដែរ។

លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ៕ ហេង សូរិយា

aaes

dse


ចែករំលែក៖