ព័ត៌មានទាន់ហេតុការណ៍៖

នាំប្រពន្ធកូនទៅធ្វើសំណង់នៅភ្នំពេញ ចាក់សោផ្ទះទុកចោលត្រូវភ្លើងឆេះអស់គ្មានសល់

ចែករំលែក៖

ខេត្តកណ្តាលៈ លំនៅឋានមួយខ្នងរបស់គគ្រួសារអ្នកធ្វើសំណង់ត្រូវអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង បន្ទាប់ពីការទុស្សេខ្សែភ្លើងហើយរាលឆាបឆេះ ដោយគ្មានការជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលម្ចាស់ផ្ទះនាំគ្នាចាក់សោរទុកចោល រួចចេញទៅធ្វើសំណង់នៅក្រុងភ្នំពេញ ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា លំនៅឋានដែលរងការឆាបឆេះនេះជាកម្មសិទ្ធិរបស់បុរសឈ្មោះ ប្រាជ្ញ រី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ សាន គន្ធា អាយុ៤៤ឆ្នាំ ។ លំនៅឋាននេះមានទំហំ ទទឹង៥ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ សសរបេតុង រនាបឫស្សី ជញ្ជាំង និងដំបូលប្រកសង្ក័សី ។ សម្ភារបាត់បង់ពុំទាន់ដឹងនៅឡើយទេ ដោយសារម្ចាស់ផ្ទះមិននៅផ្ទះ ។ ប៉ុន្តែទោះយ៉ាងណា ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សឡើយ ។

សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ជនរងគ្រោះឈ្មោះប្រាជ្ញ រី បាននាំប្រពន្ធ និងកូនទៅធ្វើកម្មករសំណង់នៅភ្នំពេញ ហើយបិទទ្វារ ផ្ទះចោលរហូតដល់វេលាម៉ោង១៩និង១៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្រាប់តែផ្ទុះសេខ្សែភ្លើងខាងក្នុងផ្ទះបណ្តាលឲ្យឆេះផ្ទះ។ ពេលឃើញអណ្តាតភ្លើងចេញពីក្នុងផ្ទះនេះ ប្រជាពលរដ្ឋនៅក្បែរនោះក៏នាំគ្នាទៅមើល ហើយអូសម៉ាស៊ីនបាញ់ថ្នាំស្វាយមកបូបទឹកបាញ់ពន្លត់ផ្ទះដែលកំពុងឆេះនោះដែរ ប៉ុន្តែផ្ទះនោះឆេះចង់អស់ទៅហើយ នៅសល់ជញ្ជាំងសង្ក័សី និងដំបូលផ្ទះប៉ុណ្ណោះ រហូតទាល់តែកម្លាំងប៉ុស្តិ៍រដ្ឋបាល និងលោកមេឃុំទៅដល់ បានសហការជាមួយប្រជាពលរដ្ឋនាំគ្នាបាញ់ទឹកពន្លត់ភ្លើងដែលឆេះផ្ទះនោះឲ្យរលត់ទាំងស្រុង ៕

44

33

22

11


ចែករំលែក៖