ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ខូចចតកណ្តាលផ្លូវគ្មានភ្លើងសញ្ញា ត្រូវម៉ូតូមួយគ្រឿងមកបុកគូថពីក្រោយស្លាប់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជន២នាក់បានបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែក ខណៈកំពុងបើកបរម៉ូតូនៅលើផ្លូវអាទិភាពរបស់ខ្លួនសុខៗ ស្រាប់តែទៅបុកពីក្រោយកូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងដែលកំពុងខូច ហើយចតនៅកណ្តាលផ្លូវ គ្មាន ដាក់សញ្ញាចរាចរណ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៨ និងលេខ៣៩ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រៃវែង 3A 0591 បើកបរ ដោយជនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួន ។ រថយន្តនេះ បានខូចឈប់លើថ្នល់ ក្នុងទិសដៅ ពីកើតទៅលិច ត្រូវបានម៉ូតូម៉ាក ហុងដា C.125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1.CI 3259 ធ្វើដំណើរដោយបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យស្លាប់នៅកន្លែង កើតហេតុទាំង២នាក់ ។

ប្រភពបញ្ជាក់ថា មូលហេតុកើតឡើងដោយសារតែអ្នកបើកបររថយន្ត ពេលរថយន្តខូចមិន ដាក់ភ្លើងបំភ្លឺ ជាសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ។
ក្រោយពិនិត្យរួច សមត្ថកិច្ចនគរបាលបានយកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

tr5

te

re4

23

21

dre


ចែករំលែក៖