ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមបើកបររំលោភផ្លូវអាទិភាពចូលបុកម៉ូតូស៊ីធី១០០ រងរបួសធ្ងន់ទាំងពីរនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងបើកបរក្នុងល្បឿនលឿនខុសពីច្បាប់កំណត់ ហើយបានជ្រុលចូលផ្លូវអាទិភាពម្ខាងទៀតបណ្តាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ស៊ីធី ១០០ ធ្វើឲ្យមនុស្សរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវរបស់បុរសឈ្មោះ សោ សំអុល ។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូបង្កម៉ាក Honda Dream ពណ៌ខ្មៅ គ្មានស្លាកលេខ ធុន C125 (មានមួកសុវត្ថិភាព តែគ្មានកញ្ចក់មើលក្រោយ) អ្នកបើកបរ ឈ្មោះភិន រ៉ាដេត ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បើកបរក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយ ម៉ូតូ ម៉ាក Citi 100 ពណ៌ក្រហម ពាក់ផ្លាក លេខ ភ្នំពេញ 1AL-7658 (អ្នកបើកបរមានមួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកបរ ឈ្មោះ ជា ធី ភេទប្រុស អាយុ៥៦ឆ្នាំ (រងរបួសធ្ងន់បាក់ភ្លៅឆ្វេង)មានទីលំនៅក្នុងភូមិស្លែង ឃុំស្លែង ស្រុកកណ្តាលស្ទឹង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតទៅលិចបណ្តាលឲ្យអ្នកបើកបរទាំង២នាក់នេះ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាល ខេត្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចាក់អង្រែ ។

ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូ Honda Dream
បើកបរក្នុងលឿន និងចូលចំណែកផ្លូវខាងម៉ូតូ Citi 100 ។ ក្រោយវាស់វែងនៅកន្លែងកើតហេតុរួចរាល់ នគរបាលបានយក មធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន ៕

aa1

aa4

a22

a3


ចែករំលែក៖