ព័ត៌មានទាន់ហេតុការណ៍៖

លោក លីម សុភា អភិបាលខណ្ឌ៧មករា ចូលរួមពិធីចែករង្វាន់ជ័យលាភីដល់សិស្សពូកែសាលាបឋមសិក្សាបាក់ទូក

ចែករំលែក៖

ភ្នំពេញៈ ដោយការយកចិត្តទុកដាក់ទៅលើផ្នែកវិស័យអប់រំអោយមានការអភិវឌ្ឍ ស្របទៅនឹងការកំនែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ លោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចូលរួមពិធីចែករង្វាន់ជ័យលាភីដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០១៤-២០១៥នៅសាលាបឋមសិក្សាបាក់ទូកស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ជាការលើកទឹកចិត្តទៅដល់ក្មួយៗសិស្សានុសិស្សដែលរៀនពូកែ ។

សិស្សពូកែដែលទទួលនូវជ័យលាភីមានពីចំណាត់ថ្នាក់លេខមួយដល់លេខប្រាំ និងរង្វាន់លើកទឹកចិត្តដល់សិ្សដែលមានចំណាត់ថ្នាកល្អៗមួយចំនួនទៀត ។ រង្វាន់ទាំងនោះ មានដូចជាលេខមួយទទួលបានប័ណ្ណសរសើរមួយកង់មួយគ្រឿង លេខពីរ បានប័ណ្ណសរសើរមួយ ស៊ុមទឹកមួយ លេខបីប័ណ្ណសរសើរមួយ ចង្កៀងអគ្គីសនីមួយ លេខបួនប័ណ្ណសរសើរមួយ កង្ហារមួយ និងលេខប្រាំ ប័ណ្ណសរសើរមួយ កាបូបស្ពាយមួយ ដែលរង្វាន់ទាំងនេះ បានមកពីសប្បុរសជននានា សហការជាមួយសាលា ។ មិនតែប៉ុណ្ណោះ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានឧបត្ថមថវិការផ្ទាល់ខ្លួន ក្នុងនោះលេខមួយទទួលបានប្រាំម៉ឺនរៀល លេខពីរទទួលបានបួនម៉ឺនរៀល លេខបី ៣ម៉ឺន រៀល លេខបួន២ម៉ឺនរៀល លេខប្រាំ និងសិស្សត្រូវលើកទឹកចិត្តមួយចំនួនទៀតម្នាក់ៗមួយម៉ឺនរៀល ព្រមទាំងជូនទៅសាលាហាសិបម៉ឺនរៀល និងសិស្សានុសិស្សសំដែងសិល្បះក្នុងពិធីសាមសិបម៉ឺនរៀលទៀត ។

ក្នុងឱកាសនោះដែរ លោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានថ្លែងសរសើរទៅលើក្មួយៗដែលខិតខំរៀនបានជាប់ចំណាត់ថ្នាក់ទទួលជ័យលាភីអោយខំបន្តទៀត និងសិស្សដដៃទៀតដែលមិនបានចំណាត់ល្អនោះអោយខិតខំបន្ថែម ព្រោះក្មួយៗជាធនធានមនុស្ស និងជាទំពាំងស្នងឫស្សីដ៍សំខានរបស់ប្រទេសជាតិ ទៅថ្ងៃមុខ ដូច្នេះការសិក្សាជាការសំខាន់សម្រាប់ក្មួយ ត្រូវតែប្រឹង ត្រូវតែតស៊ូ មានការតស៊ូគឺមានជ័យជំនះ ហើយគ្នាននរណាម្នាក់កើតមកចេះដោយមិនរៀននោះទេ ។

លោកលីម សុភា ក៍បានថ្លែងទៅកាន់បងប្អូនដែលជាអណាព្យាបាលសិស្សផងដែល អោយជួយយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនៗ ដោយមានការតាមដាន និងសហការជាមួយសាលាក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ជាមួយសាលា ពីស្ថានភាពនៃការសិក្សារបស់កូនមិនត្រូវធ្វេសប្រហែស ឬបណ្តែតបណ្តោយនោះទេ អាចនាំអោយកូនរបស់ខូចខិល មិនចូលសាលាធ្លាក់ក្នុងអបាយមុខ នាំអោយបាត់បង់នូវធនធានមនុស្ស សម្រាប់បនរទេសជាតិ ដូច្នេះត្រូវតែមានភាពសហការគ្នាស្អិតល្មូតរវាងអណាព្យាបាលសិស្ស នឹងខាងសាលា ៕ ស សម

som7

som1

som4

som3

som5

som6

som2


ចែករំលែក៖