ព័ត៌មានទាន់ហេតុការណ៍៖

ឱសានវាទ៤៨ម៉ោង នឹងបញ្ចប់នៅម៉ោង៥ល្ងាចថ្ងៃទី២២នេះ តើសង្គ្រាមកូរ៉េអាចកើតឡើងដែរទេ?

ចែករំលែក៖

ពេលវេលាដែលរដ្ឋភិបាលទីក្រុងព្យុងយ៉ាងទុកឲ្យកូរ៉េខាងត្បូងដកប្រដាប់បំពងសំឡេ ចេញពីតំបន់ព្រំដែនក្នុងរយៈពេល៤៨ម៉ោង បើមិនយកចេញទេ នឹងរងការវាយប្រហារ ។ ពេលវេលានោះនឹងត្រូវផុតនៅម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហានេះ តើកូរ៉េខាងជើងអាចនឹងផ្ទុះអាវុធដែរឬទេ?

ចំពោះកូរ៉េខាងត្បូងវិញ ការដកប្រដាប់បំពងសំឡេងចេញពីទីនោះ មានន័យថា បានចុះចាញ់កូរ៉េខាងជើងដោយស្វ័យប្រវត្តិ ទាំងនោះហើយកូរ៉េខាងត្បូង នឹងមិនដកចេញនោះឡើយ ។មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Han Min-Koo និងបណ្តាមេបញ្ជាការកងទ័ពទាំងអស់បានជួបប្រជុំគ្នាក្នុងបន្ទប់សម្ងាត់ក្រោមដី ស្តីពីគម្រោងវាយប្រហារ និងទប់ទល់កូរ៉េខាងជើង ក្នុងពេលដែលឱសានវាទ៤៨ម៉ោងត្រូវបញ្ចប់នៅវេលាម៉ោង៥ល្ងាចនេះ ។

ក្នុងពេលនេះ កម្លាំងកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមប្រកាសអាសន្នចល័តទ័ពនៅទីតាំងសំខាន់ៗ ក្នុងពេលដែលកូរ៉េខាងជើងបញ្ជូនកាំជ្រួចមីស៊ីលប្រភេទស្កូត ទៅកាន់ទីក្រុង Wonsan និងកាំជ្រួច មីស៊ីល Rodong ទៅកាន់ទីក្រុង Pyongan ។ ក្រៅពីនោះ ក៏មានកាំភ្លើងធំច្រើនកាណុងទំហំ២៤០មីល្លីម៉ែត្រ និងរថក្រោះជាច្រើនទៅកាន់តំបន់ព្រំដែនត្រៀមវាយប្រហារ ។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ បានទៅកាន់ទីបបញ្ជាការកងពលទី៣ នៅខេត្ត Gyeonggi ជាប់ព្រំដែនកូរ៉េខាងជើងដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់កម្លាំងទាហាន ។

ពេលនេះ ទាហានប្រទេសទាំងពីរត្រៀមធ្វើសង្គ្រាមរួចរាល់រង់ចាំតែការបបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ ពលរដ្ឋនៅជុំវិញពិភពលោករង់ចាំមើលថា តើ បន្ទាប់ពីម៉ោង៥ល្ងាចនេះទៅ នឹងមានអ្វីកើតឡើងរវាងកូរ៉េទាំងពីរ? ៕

16-chot_bwcz

kim-0939


ចែករំលែក៖