ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទជលផលខេត្ដព្រះសីហនុមិនបង្ក្រាបបទល្មើសអូសគ្រែងឈាម

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅ ខេត្ដព្រះសីហនុបានរិះគន់ដល់មន្ដ្រីនិង មេជលផលខេត្ដព្រះសីហនុមិនបាន បញ្ចេញសកម្មភាពទប់ស្កាត់ការនេសាទ កៀរអូសយកកូនគ្រែងឈាមតូចៗក្នុង មួយថ្ងៃៗរាប់តោន ។ ការរិះគន់របស់ ប្រជាពលរដ្ឋខាងលើនេះនៅបន្ទាប់ពី ពេលថ្មីៗកន្លងនៅនេះសមត្ថកិច្ចនគរ បាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋ កិច្ចនៃក្រសួងមហាផ្ទៃបានបង្ក្រាបក្រុម ឈ្មួញដែលដឹកកូនគ្រែងឈាមតូចៗជាង ១តោនបម្រុងយកទៅលក់នៅប្រទេស ជិតខាង ។ ក្រៅអំពីការនេសាទអូស កៀរយកកូនគ្រែងឈាមតូចៗដែល ច្បាប់ជលផលហាមដាច់ខាតនេះនៅ មានបទល្មើសការនេសាទខុសច្បាប់ មួយចំនួនទៀតដែលមិនត្រូវបានបង្ក្រាប នៅលើផ្ទៃសមុទ្រ ។ ជួនពេលខ្លះក៏មាន ការឆ្លងដែនពីក្រុមអ្នកនេសាទខុសច្បាប់មកពីប្រទេសជិតខាងចូលមកដែនសមុទ្រ ប្រទេសកម្ពុជាផងដែរ ។

តាមប្រភពបានបង្ហើបថា ការណ៍ដែល មានអ្នកនេសាទអូសយកកូនគ្រែងឈាម តូចៗដែលកំពុងមានហាងឆេងខ្ពស់នៅ ប្រទេសវៀតណាមនេះគឺដោយសារតែ មានការបើកភ្លើងខៀវពីមន្ដ្រីផ្នែកជល ផលតាមស្រុក ពិសេសនៅចំណុចកោះ ខ្យង ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ទើបក្រុម អ្នកនេសាទល្មើសច្បាប់ទាំងនេះធ្វើទៅ បានដោយរលូន។

ទាក់ទិននឹងព័ត៌មានមានអ្នកនេសាទ កូនគ្រែងឈាមនៅកោះខ្យងនេះលោក នេន ចំរើន ប្រធានរដ្ឋបាលជលផលខេត្ដ ព្រះសីហនុបានប្រាប់ឱ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ថា ចំពោះករណីមានអ្នកនេសាទនៅ ចំណុចតំបន់កោះខ្យង ស្ថិតនៅភូមិកោះ ខ្យង ខាងលើនេះលោកនៅពុំទាន់ទទួល បានព័ត៌មាននិងរបាយការណ៍នោះទេ ពេលនេះលោកកំពុងបើករថយន្ដហើយ បើចង់ដឹងច្បាស់គួរសួរទៅផ្នែកដែល គ្រប់គ្រងនៅទីនោះ ។

ការលើកឡើងដូចជាមិនដឹងស្អីទាំង អស់របស់ប្រធានជលផលខេត្ដព្រះសីហនុ នេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា មេជលផលខេត្ដព្រះសីហនុប្រសប់ធ្វើ មិនដឹងរឿងខ្លាំងណាស់ហើយបើធ្វើមេ ជលផលបែបនេះគួរតែឱ្យក្រុមអ្នក នេសាទខុសច្បាប់មកធ្វើមេគាត់វិញល្អ ជាង។

ប្រជាពលរដ្ឋបានលើកឡើងដែរថា កន្លងទៅនិងជារឿយៗប្រជាពលរដ្ឋនៅ ខេត្ដព្រះសីហនុកម្របានឃើញមន្ដ្រីជល ផលនៅតាមតំបន់នានាមួយចំនួនចុះ បង្ក្រាបបទល្មើសនេសាទនោះខ្លាំង ណាស់ ។ ផ្ទុយទៅវិញគេតែងតែបាន ឃើញសមត្ថកិច្ចដែលមិនមែនជំនាញ ជលផលឯណោះទៅវិញទេបានបង្ក្រាប ចំពោះការនេសាទនិងការដឹកជញ្ជូន របស់ក្រុមឈ្មួញ ។ ជាក់ស្ដែងកាលពី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ក្រសួងមហាផ្ទៃបានចាប់កូនគ្រែងឈាម តូចៗប្រមាណជាង១តោងដឹកតាមរថ យន្ដនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដ ព្រះសីហនុ ។ កូនគ្រែងឈាមជាង ១តោននេះត្រូវបានគេរាយការណ៍ថា ឈ្មួញបានដឹកចេញពីចំណុចកោះខ្យង ឋិតក្នុងភូមិកោះខ្យង ដើម្បីដឹកចេញឆ្លង កាត់ខេត្ដកំពតទៅលក់នៅប្រទេសវៀត ណាម ។ គ្រែងឈាមតូចៗមិនទាន់ គ្រប់អាយុកាលនេសាទជាង១តោននេះ ក្រោយពីបង្ក្រាបបានសមត្ថកិច្ចបាន ប្រគល់ទៅឱ្យនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ ដ្ឋាននគរបាលខេត្ដព្រះសីហនុដឹកយក ទៅចាក់ព្រលែងឱ្យមានសេរីភាពវិញ នៅក្នុងសមុទ្រ ។ សកម្មភាពសមត្ថកិច្ច ដែលមិនមែនជាមន្ដ្រីជលផលជាអ្នក បង្ក្រាបបទល្មើសនេសាទនេះបានបង្ហាញ ថា ជាការងាប់ត្រគាកនិងជាប់ចង្កេះ របស់មន្ដ្រីជលផលខេត្ដព្រះសីហនុ។ ដូច្នេះរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគួរតែពិនិត្យមើលមន្ដ្រីជល ផល ពិសេសមេជលផល បើមិនដូច្នេះ ទេគ្រែងឈាមដែលសម្បូរនៅក្នុងខេត្ដ ព្រះសីហនុប្រាកដជាដាច់ពូជ ព្រោះតែ ការបណ្ដែតបណ្ដោយឱ្យមានការនេសាទ យកកូនគ្រែងឈាមតូចៗមិនទាន់ធំនេះ ៕ ឆ្លាមសមុទ្រ

sihanouk (1)

sihanouk (2)

sihanouk


ចែករំលែក៖