ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី លឹម គានហោ ចុះពិនិត្យការបង្កបង្កើនផល និងស្ថានភាពទឹកនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវៈព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកឈូក និងស្រុកជុំគិរី ខេត្តកំពត។

លោករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងថា ក្នុងឆ្នាំនេះ ស្រុកទាំងបីខាងលើ ទទួលរបបទឹកភ្លៀងតិចជាងបណ្តាឆ្នាំកន្លងទៅ ទន្ទឹមនឹងនេះ ប្រភពទឹកសំខាន់ៗរបស់យើងមួយចំនួនដូចជាអាងទឹកខ្ពបត្របែក អាងទឹមម្លេច ជាដើម ត្រូវបានប្រើប្រាស់ស្ទើរតែអស់ក្នុងការងារបង្កបង្កើនផលនារដូវប្រាំងកន្លងទៅ។ លោករដ្ឋមន្ត្រីបន្តថា ពិនិត្យជារួម ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅតំបន់នេះ មានសន្ទុះយឺតជាងឆ្នាំមុន ។ លោករដ្ឋមន្ត្រី កំពុងបន្តដំណើរទៅកាន់ស្រុកផ្សេងៗទៀត នៅក្នុងខេត្តតាកែវ និងខេត្តកំពត៕

lima (2)

lima (3)

lima (1)


ចែករំលែក៖