ព័ត៌មានទាន់ហេតុការណ៍៖

បុរសមា្នក់បើករថយន្តម៉ាក Foruner ទាំងស្រវឹងជោកជាំ​ រេចង្កូតទៅបុករថយន្តម៉ាក HILUX VIGO ធ្វើឲ្យដាច់កា​ឡេងកង់​មុខ​ឡើងលើខឿនសួនច្បារ

ចែករំលែក៖

ភ្នំពេញ ៖​  បុរសមា្នក់បើករថយន្តម៉ាកForuner ទាំងស្រវឹងជោកជាំ​ រេចង្កូតទៅបុករថយន្តម៉ាក HILUX VIGO ធ្វើឲ្យដាច់កា​ឡេកង់​មុខ​ឡើងលើខឿនសួនច្បារ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង​៩និង៣០នាទីយប់ ថ្ងៃទី ២១ ខែសីហា នៅ​​តាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ទល់មុខនាយកដ្ធានដឹកជញ្ជូន ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នា​ក់​រថយន្តបង្ក​ម៉ាកForuner ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2R 3196 បើកដោយ​បុរសម្នាក់​ក្នុងស្ថា​ន​ភាពស្រវឹងជោក បើកបរក្នុងទិសដៅពីកើតទៅ​លិចបានបើកទៅបុកពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក HILUX VIGO ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ធ 25  2.0374 មានគ្នា៤នាក់​ ជាបុរសទាំងអស់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈកំពុងបត់ឆ្វេងឆ្លង​ផ្លូវ​ចូលនាយកដ្ធានដឹក​ជ​​ញ្ជូន តែមិនទាន់បានឆ្លងផង បណ្តាលរថយន្ត HILUX VIGO ដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ចំណែ​ក​រថយន្តបង្កហួសទៅមុខរេចង្កូតទៅខាង ឆ្វេងឡើង ទៅទុំលើសួនច្បារមុខទីស្តីការគណៈរដ្ធមន្ត្រី ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កមិនអាចបំភ្លឺបានទេ ដោយសារតែស្រវឹងខ្លាំងពេក ហើយមិនអាចចរចាគ្នាបាន​ក៏ត្រូវសមត្ថកិច្ចជំនាញចរា​ចរ​ណ៍វាស់វែង យករថយន្តទាំង២ ទៅទុកនៅ អធិការដ្ធាននគរបាល ចរាចរណ៍ជើងគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ  ៕ ស រស្មី

 

rss (1) rss (2)


ចែករំលែក៖