ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយគន់ គីម ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងបាក់ឌុបនិងពិនិត្យអង្គភាពកងទ័ព

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ ៖ បន្ទាប់ពីមានរៀបចំពិធីសំណេះសំណាលនាពេលព្រឹកជាមួយកងទ័ពសមរភូមិទិសទី៣ការពារ ព្រំដែនខ្មែរ-ថៃរួចមក នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ នាយឧត្ដម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធ ពលខេមរភូមិបានអញ្ជើញទៅសំណេះ សំណាលជាមួយបេក្ខជន-បេក្ខនារីដែល ត្រៀមប្រឡងយកសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិនាថ្ងៃទី២៤-២៥ខាងមុខ នេះនៅភូមិ-ឃុំគោកមន ស្រុកបន្ទាយ អំពិល ។

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ បានលើកឡើងឱ្យបេក្ខជនទាំងអស់ខិតខំ សិក្សារៀនសូត្ររាល់មេរៀនទាំងឡាយ ដែលត្រូវប្រឡងយកសញ្ញាប័ត្រដោយ ធ្វើយ៉ាងណាឱ្យប្អូនៗទាំងអស់ប្រឡងជាប់ ជាស្ថាបពរ និងជាពិសេសទទួលបាន និទ្ទេស A គ្រប់ៗគ្នា ។

នាយឧត្ដមសេនីយ៍បានបញ្ជាក់ថា មានតែប្អូនៗ និងក្មួយៗទាំងអស់នេះ ហើយជាទំញំងស្នងឫស្សីសម្រាប់ប្រទេស ជាតិ ដូច្នេះចូរខំប្រឹងប្រែងសិក្សារៀន សូត្រឱ្យបានពូកែដើម្បីបន្ដវេនពីរៀម ច្បងដែលពួកគាត់ចាស់ចូលនិវត្ដទៅ ។

ក្នុងឱកាសនោះដែរនាយឧត្ដមសេនីយ៍បានឧបត្ថម្ភប្រាក់ដល់បេក្ខជន-បេក្ខនារី ត្រៀមប្រឡងយកសញ្ញាប័ត្របាក់ឌុប ៦៩នាក់និងលោកគ្រូអ្នកគ្រូ៧នាក់ក្នុង ភូមិ-ឃុំ គោកមន ស្រុកបន្ទាយអំពិល ៧នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល ។

ក្រោយពីសំណេះសំណាលជាមួយ សិស្សរួចនាយឧត្ដមសេនីយ៍ គន់ គីម បានបន្ដដំណើរពិនិត្យការងារមួយចំនួន របស់កងទ័ពនៅតាមព្រំដែននិងអង្គភាព កំពុងកសាងជំរុំបន្ទាយនិងបង្កបង្កើនផល គឺវរសេនាតូច២៥១របស់កងពលធំលេខ៥ នៅក្នុងភូមិស្បូវ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ និងបន្ដ ដំណើរត្រួតពិនិត្យកងពលតូចលេខ២៤១ ស្ថិតក្នុងឃុំពងទឹក ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យផងដែរ ៕ ប្រាថ្នា

picture (26)

picture (24)

picture (20)

picture (22)

picture (23)

picture (25)

 

picture (21)

 

 

picture (19)

picture (1)

 

picture (17)

picture (16)

picture (15)

picture (9)

picture (5)

 

 

picture (12)

picture (13)

picture (14)

picture (8)

picture (18)

picture (7)

 

picture (10)

picture (4)

picture (3)

picture (11)

 

picture (6)


ចែករំលែក៖