ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកទ្រាំងឃាត់ជន សង្ស័យ២នាក់ពីបទប្រើប្រាស់និង ចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្ដតាកែវ ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកទ្រាំងបានឃាត់ខ្លួនជន សង្ស័យ២នាក់ក្នុងចំណោម៥នាក់ពីបទ ប្រើប្រាស់ និងចែកចាយថ្នាំញៀនដែល ករណីនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង៦ល្ងាច នៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ។

ជនសង្ស័យដែលនគរបាលស្រុកទ្រាំង ឃាត់ខ្លួនឈ្មោះ ថាន់ ឆាយវ៉ាត់ ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រញំង ថ្លុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ជា កម្មកររោងចក្រ និងម្នាក់ទៀតឈ្មោះ ថន ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិបិនម៉ៅ សង្កាត់រកាក្រៅ ក្រុង ដូនកែវ មុខរបរធ្វើស្រែ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងនគរបាលស្រុកទ្រាំងបានដកហូត វត្ថុតាងរួមមានថ្នាំញៀនប្រភេទម៉ាទឹក កក២ថង់តូច អាវុធកែច្នៃ១ដើម សម្ភារ ប្រើប្រាស់មួយចំនួនទៀត ។ ជនសង្ស័យ មានគ្នា៥នាក់ ប៉ុន្ដែ៣នាក់ទៀតបានរត់ គេចខ្លួនបាត់ ។ តែទោះបីយ៉ាងណាក៏ ដោយនគរបាលបានកំណត់មុខសញ្ញា ជនសង្ស័យទាំង៣នាក់នោះរួចហើយ ។ ចំណែកជនសង្ស័យ២នាក់ដែលឃាត់ខ្លួន បាននគរបាលបានរៀបចំសំណុំរឿងចោទ ប្រកាន់ពីបទ ចែកចាយ និងប្រើប្រាស់ ដើម្បីបញ្ជូនខ្លួនជនទាំង២នាក់ទៅស្នង ការដ្ឋាននគរបាលខេត្ដតាកែវ និងបន្ដ ទៅសាលាដំបូងខេត្ដតាមនីតិវិធីច្បាប់ ៕ ជី សូរកា

takeo takeo (1)

 


ចែករំលែក៖